CamNews

សុខភាព 

អ្នកវិទ្យាសាស្រ្តរកឃើញ វិធីព្យាបាលជម្ងឺមហារីក

សាំងហ្គាព្យួៈ អ្នកវិទ្យាមកពីសាកលវិទ្យាល័យជាតិសាំងហ្គាព្យួ (NUS)  បានរកឃើញ
វិធីដើម្បីសំលាប់លោសិកាមហារីក ដោយការបង្អត់អាហារមិនឲ្យមានកំលាំង។  NUS
និយាយកាលពីថ្ងៃព្រហស្បត៍ថា    ការរកឃើញវិធីព្យាបាលនេះ    គឺមានប្រសិទ្ធិភាព
ច្រើនក្នុងការព្យាបាលជម្ងឺមហារីក។ អ្នកវិទ្យាសាស្រ្ត មកពីមន្ទីរវិទ្យាសាស្រ្តជីវសាស្រ្ត
និង វិទ្យាស្ថានMechanobiology និយាយថា សមាសធាតុវា អាចធ្វើឲ្យកោសិកាមហា
រីកបាត់បង់ថាមពល និង បញ្ឈប់វាមិនលូតលាស់ក្នុងសាច់របស់យើង។ សមាសធាតុ
វា ធន់នឹងការវះកាត់  ដែលប្រើថ្នាំមានប្រសិទ្ធិភាព។ NUSបន្តទៀតថា  នេះគឺជាលើក
ដំបូង ដែលក្រុមអ្នកស្រាវជ្រាវមួយ    បានបង្ហាញនូវភស្តុតាង     ពីវិធីប្រើឱសថដើម្បី
ទប់ស្តាត់ជម្ងឺមហារីកនេះ។ ការរកឃើញថ្មីនេះ   ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើវាឲ្យមាន
លទ្ធ
ផលវិជ្ជមានមួយ ចំពោះឱសថការព្យាបាលឲ្យកាន់តែមានប្រសិទ្ធិភាពទ្វេដង  ជា
មួយនឹងឱសថBPTES។ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា  វាអាចសម្លាប់កោសិកា
មហារីកក្រលៀន និង សម្លាប់កោសិកាមហារីកដោះ យ៉ាងមានប្រសិទ្ធិភាព។

ដោយៈ  វណ្ណៈ
ប្រភពៈ  channelnewsasia





Tags: SINGAPORE Health