គ្រឿងផ្សំ៖
មាន់កាប់ជាដុំៗ
គល់ស្លឹកគ្រៃកាត់ជាកង់ៗ កុំអោយវែងពេក
ស្លឹកក្រូចសើច
ទឹកត្រី ម្សៅស៊ុប ស្ករស និងអំបិល
ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម ហ៊ាន់ជាសសៃតូចល្មម
ក្រូចឆ្មា
វិធីធ្វើ៖
ដាក់ទឹកចូលក្នុងឆ្នាំងសម្លរ ដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច ដាំទុកអោយពុះ រួចដាក់មាន់ បន្តទុកអោយពុះម្ដងទៀត សឹមដាក់ទឹកត្រី ម្សៅស៊ុប ស្ករស និងអំបិល ភ្លក់មើលអោយល្មមតាមការចូលចិត្ត ។
បន្តរំងាស់ទុកអោយសាច់មាន់ផុយ សឹមដួសដាក់ចាន បន្ទាប់មកដាក់ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម និងច្របាច់ទឹកក្រូចឆ្មាចូលរួចជាការស្រេច ( ទទួលទានពេលម្ហូបនៅក្ដៅៗទើបឆ្ងាញ់) ៕
ដោយ៖ សារ៉ាត
ប្រភព៖ អេអិនធី