CamNews

ទូរស័ព្ទ 

Foxconn ផលិត iPhone5 ចំនួន ១៥០,០០០គ្រឿង ក្នុងមួយថ្ងៃ

បណ្តាដៃគូរសំខាន់របស់ក្រុមហ៊ុន Apple កំពុងតែជំរុញយ៉ាងខ្លាំងក្លានិងផ្តល់នូវសំភារៈគ្រឿង
ផ្សំដល់ក្រុមហ៊ុន Foxconn ដើម្បីផលិតនូវឧបករណ៍ iPhone ជំនាន់ថ្មីអោយបានប្រមាណជា
៦ លានគ្រឿងដើម្បីបំពេញតំរូវការដល់អតិថិជននៅក្នុងខែ កញ្ញានេះ ។

តាមប្រភពពត៌មានរបស់ Digitimes, បានអោយដឹងថា Foxconn មានគំរោងផលិត iPhone 5
អោយបាន ២២លានគ្រឿងសំរាប់ឆមាសចុងឆ្នាំនេះ ។ Apple បានជ្រើសរើសក្រុមហ៊ុន
Largan Precision ជាអ្នកផ្គត់ផ្គង់កែវកញ្ចក់កាមេរ៉ាសំរាប់ទូរស័ព្ទថ្មីនេះ ។ Largan & Precision
ទទួលភារកិច្ចផលិតថ្ម ចំណែកឯក្រុមហ៊ុន TPK Holding គឺទទួលភារកិច្ចក្នុងការផលិតបន្ទះ
Touch Screen ។

បើតាមអ្នកជំនាញបានអោយដឹងថា សកម្មភាពបង្កើនការផលិតរបស់ Apple នេះមានន័យ
ថា iPhone 5 បានត្រៀមបង្ហាញមុខនៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ
ទៀតនេះ៕
ប្រភព: vnexpress
ដោយ៖ រដ្ឋា

Tags: