CamNews

ផលិតផលថ្មី 

ឧបករណ៍សាកថ្ម iPad មានតំលៃ ៥៦៥,០០០ ដុល្លាអាមេរិក

តន្ត្រីករលោក Jean Michel Jarre បានធ្វើការបង្ហាញនូវឧបករណ៍សាកថ្មសំរាប់ iPad មួយ
មានឈ្មោះថា AeroDream One មានកំពស់ ៣,៥ម៉ែត្រ ទំងន់ ៣៩៥គីឡូក្រាម ។ នៅពេល
ដែលចង់សាកថ្មអោយឧបករណ៍ម្តងៗគឺត្រូវប្រើជណ្តើរដើម្បីឡើងទៅសាក ។

AeroDream One មានអង្កត់ផ្ចិត ៤១៤មីលីម៉ែត្រ បំពាក់ប្រដាប់បំពងសំឡេង (Speaker)
១០,០០០វ៉ាត់ stereo និងជណ្តើរនោះគឹដើម្បីដាក់ឧបករណ៍ iPhone, iPad និង iPod នៅ
លើនោះ ។ អ្នកទិញអាចធ្វើការជ្រើសរើសពណ៌បានដែលមានបីពណ៌គឺ ស ខ្មៅ និងលឿង
រឺក៏អាចទៅជួបនិយាយផ្ទាល់ជាមួយតន្ត្រីករនោះតែម្តង ។

Michel Jarre បានអោយដឹងថាលោកចង់សាងសង់ AeroDream One អោយមានលក្ខណៈ
ដូចជាសមិទ្ធិផលសិល្បៈមួយ ក្នុងការជួយលើកកំពស់អោយកាន់តែប្រសើរឡើងនៃប្រព័ន្ធ
កែកំសាន្តសំរាប់ក្រុមគ្រួសារនិង នាំមកជូននូវចំណីអារម្មណ៍តាមរយៈចង្វាក់តន្ត្រីដែលមាន
គុណភាពលំដាប់ខ្ពស់ផងងដែរ ។

AeroDream One ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ IFA ២០១១ ដែលបាន
ប្រារព្ធធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់នាពេលថ្មីៗកន្លងទៅនេះ ។




ប្រភព៖Device
យ៉ាវីន

Tags: