យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Hyundai ដែលមានមូលដ្ឋានគ្រឹះធំនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញវត្ដមាន ម៉ូដែលស៊េរីថ្មីយ៉ាងប្រណិត សម្រាប់ឆ្នាំ ២០១៦ នោះគឹ Hyundai Sonata 2016 ។
រូបរាងដ៏ស្រស់សង្ហា ដោយភ្ជាប់មកជាមួយ ការច្នៃម៉ូតយ៉ាងល្អឥតខ្ចោះ និងទំនើបទាន់សម័យទៀតនោះ ម៉ូលដែល មួយនេះក៏ធ្លាប់ទទួលបានការកោតសរសើរយ៉ាងក្រៃលែងផងដែរ ជាមួយសមាសភាពកម្លាំងម៉ាស៊ីន និង ប្រព័ន្ធហាយប្រ៊ីត។ មិនត្រឹមតែប៉ុណ្ណោះ ភាពទាន់សម័យ និងការឡើងស៊េរីតាមជំនាន់ឆ្នាំ ម៉ូដែល មួយនេះ បានធ្វើការកែប្រែមិនតិចនោះឡើយ គឺមានផ្នែកខាងមុខ ខាងក្រោយនៃបរិក្ខាបំពាក់របស់រថយន្ដ សុទ្ធសឹងតែ ច្នៃម៉ូតបន្ថែម ទាំងស្រុង ។
លក្ខណៈគួរកត់សំគាល់ ម៉ូដែល Hyundai Sonata 2016 នេះ ប្រើគំនិតច្នៃម៉ូត ផ្នែកផ្ទៃខាងមុខ ស្រដៀងគ្នាៅទនឹង ផលិតផល ក្រុមហ៊ុន Audi និងផ្ទៃខាងក្រោយស្រដៀងគ្នាទៅនឹងម៉ូដែល Toyota ដែលសុទ្ធសឹងប្រភេទរថយន្ដល្បីៗ និងពេញនិយមក្នុងទីផ្សាររថយន្ដប្រណិត។
បរិក្ខាបំពាក់ផ្នែកខាងក្នុងវិញ ម៉ូដែលនេះត្រូវ បានដាក់បញ្ចូលមកជាមួយ នូវភាពទំនើបទាន់សម័យ រលើបរលោង និង ការបញ្ជាលើប្រព័ន្ធ ថាច់ស្គីន កាន់តែមានភាពរហ័ស ដែលអាចបង្ហាញនូវព័ត៌មាន ពីបណ្ដាញ ផ្សេងៗជុំវិញតួរថយន្ដទាំងមូលតែម្ដង ។
ក្រៅពីនេះទៅទៀតនោះ ម៉ូដែលនេះ បើនិយាយពីប្រព័ន្ធកម្លាំងម៉ាស៊ីនវិញ គឺមានសមាសភាពកម្លាំងមិនខុសពីម៉ូដែលមុនៗនោះទេ គឺប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់អាចមានពីរជម្រើសគឺ ២.០ និង ១.៦ liter ដែលបញ្ជាដោយប្រអប់លេខអូតូ ។ ចំណែកឯតម្លៃវិញគឺ ចាប់ពីត្រឹម ២២០០០ ដុល្លារឡើងទៅ។
ទស្សនារូបភាពខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ releasedateprice2016