CamNews

កុំព្យូទ័រ 

LENOVOសង្ឃឹមថានិងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រធំ ទី២ក្នុងពិភពលោក


ក្រុមហ៊ុន Lenovo ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតនៅប្រទេសចិន បាននិយាយថា ក្រុមហ៊ុនរបស់គេអាចនិងក្លាយទៅជាក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រធំបំផុតទី២របស់ពិភពលោក
នៅចុងឆ្នាំនេះ។ នេះបើតាមការការចេញផ្សាយរបស់កាសែតក្នុងស្រុកចិនមួយកាលពីថ្ងៃ
សុក្រ។ កាសែតភាសាអង់គ្លេសមួយបានដកស្រង់សំដីរបស់ប្រធានក្រុមហ៊ុន Lenovo ដែល
និយាយថា ក្រុមហ៊ុនផលិតកុំព្យូទ័រនិងធ្វើការវាយលុកទៅលើទីផ្សាអន្តរជាតិ ដោយសារតែ
មានការផ្លាស់ប្តូរនូវយុទ្ធសាស្រ្ត។ ប៉ុន្មានសបា្តហ៍កន្លងទៅ, ក្រុមហ៊ុនផលិតកុំព្យូរទ័រដ៏ធំ
របស់ពិភពលោក Hewlett-Packard បាននិយាយថា វានិងបង្វិលទិសដៅទីផ្សារកុំព្យូរទ័រ។
លោក Liu បាននិយាយថា �ទីផ្សាររបស់ប្រទេសចិនគឺជាគោលដៅចំបងរបស់ Lenovo, ប៉ុន្តែពួកយើងនិងបង្កើតនូវយុទ្ធសាស្រ្តល្អដើម្បីពង្រីកទីផ្សាររបស់យើងទៅកាន់បរទេស
ទៀត�។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Lenovo បានទិញនូវភាគហ៊ុនក្នុងក្រុមហ៊ុន IBM ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅក្នុងខែ មករានេះផងដែរ ក្រុមហ៊ុននេះបាន
ចំណាយប្រាក់ ១៧៥ លានដុល្លា ដើម្បីចូលរួមក្នុងដំណើរការរបស់ក្រុមហ៊ុន NEC របស់
ជប៉ុនផងដែរ៕

ប្រភព៖ Xinhua News
ដោយ វឌ្ឍនា

Tags: