CamNews

ព័ត៌មានអន្តរជាតិ 

ISIS ស្លឈាម ខណៈ មេដឹកនាំ ពិភពលោក (Obama,Erdogan) សន្យា រួមគ្នា ដកសរសៃឈាម

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស ទួរគី លោក Recep Tayyip Erdogan លើកឡើងឲ្យ ថារដ្ឋបាលរបស់លោក និងរដ្ឋបាលរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសម្រេចសហការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងវាយប្រហារ កំទេចឬសគល់កម្លាំង រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ពីតំបន់ Raqqa ប្រទេសស៊ីរី ។ 


លោក Erdogan បញ្ជាក់ក្តែងៗឲ្យដឹងថា លោក បារ៉ាក់ អូបាម៉ា បានលើកឡើង ពីមតិយល់ស្រប ដែលជាសញ្ញាបើកភ្លើងខៀវ សហការចេញចំណាត់ការក្តៅរួមគ្នា ប្រឆាំង ISIS នៅពេលដែល ប្រធានាធិបតីទាំង ២បានជួបមុខ ប្រជុំគ្នា នៅឯកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសចិន។ លោក Erdogan បន្តឲ្យដឹងថា ទួរគី គ្មានបញ្ហាអ្វីទាល់តែសោះ ក្នុងការប្រើចំណាត់ការវាយប្រហារ ក្តៅលើកនេះ ។ 


គួរបញ្ជាក់ថា កាលពីខែមុខ ទួរគី បានបើកការវាយប្រហាររួចទៅហើយ នៅក្នុងប្រទេសស៊ីរី ក្នុង ការវាយប្រហារកំទេច ISIS និងកងកម្លាំងបះបោរ Kurdish ។ នាយកដ្ឋានរដ្ឋ សហរដ្ឋអាមេរិក ឬ The US State Department ពុំទាន់បំភ្លឺនៅឡើយទេ ពីព័ត៌មានលម្អិត ពាក់ព័ន្ធនឹងសេចក្តីថ្លែង ការណ៍របស់លោក Erdogan ប៉ុន្តែ មន្រ្តីផ្លូវការ លើកឡើងឲ្យដឹងថា វាពិតជាមានសារៈសំខាន់ជា ទីបំផុតដែលកងកម្លាំងក្នុងស្រុក សហការជាមួយនឹងកងកម្លាំងផ្សេងទៀត ជាធ្លុងមួយ ក្នុងការ ប្រយុទ្ធប្រឆាំង កំទេច ISIS ។ ប្រភពដដែលបន្តឲ្យដឹងថា ៖ ចំណាត់ការដែលទួរគី កំពុងតែវាយ ប្រហារសព្វថ្ងៃ នៅតាមព្រំប្រទល់ដែនប្រទេសស៊ីរី ដែលមានការគាំទ្រ ពីសហរដ្ឋអាមេរិកនោះ គឺមានសារៈសំខាន់បំផុតក្នុងការរំដោះតំបន់ Raqqa ពី ISIS ហើយលើកនេះ គឺជា ជំហានដ៏មាន ន័យបំផុតក្នុងការប្រយុទ្ធរួមគ្នា ដកឬសគល់ ISIS ពីតំបន់ Raqqa ឲ្យខានតែបាន ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: ISIS Fund US Airstrike Obama Washington Int news IS