CamNews

ទូរស័ព្ទ ផលិតផលថ្មី ថេបប្ល៊ែត 

ជប៉ុនក្លាយជា"សង្វៀន"របស់ Apple និង Samsung

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការទីក្រុង តូក្យូ​
ប្រទេសជប៉ុនដើម្បីស្នើអោយតុលាការចេញសាលក្រមហាមប្រាមក្រុមហ៊ុន Samsung
របស់កូរ៉េខាងត្បូងមិនអោយធ្វើចរាចរណ៍ផលិតផល Galaxy S II និង Galaxy Tab របស់ខ្លួន
នៅលើទីផ្សារក្នុងប្រទេសមួយនេះ ថែមទាំងអោយ Samsung សងជំងឺចិត្តចំនួន ១,៣លាន
ដុល្លាដល់ខ្លួនទៀតផង ។

បន្ទាប់ពីកើតមាននៅក្នុងប្រទេសអាមេរិក ,កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួននៅក្នុង
ទ្វីបអឺរ៉ុប "ជំលោះប្តឹងផ្តល់" រវាងមហាក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីរនេះ បានតាមតតាំងគ្នារហូត
ដល់ក្នុងប្រទេសជប៉ុនទៀតហើយពេលនេះ ។ ជាក់ស្តែងគឺកាលពីថ្ងៃពុធ កន្លងទៅនេះក្រុម
ហ៊ុន Apple បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការទីក្រុងតូក្យូ ដើម្បីប្តឹងទៅក្រុមហ៊ុនរបស់
កូរ៉េខាងត្បូងគឺ Samsung ពីបទក្រុមហ៊ុន Samsung បានរំលោភលើកម្មសិទ្ធបញ្ញាដែលទាក់
ទងនឹងសមិទ្ធិផល iPhone និង iPad របស់ខ្លួន និងបានស្នើអោយតុលាការចេញសាលក្រម
ធ្វើការហាមឃាត់មិនអោយ Samsung ធ្វើចរាចរណ៍សមិទ្ធិផល smartphone Galaxy S II និង
tablet Galaxy Tab នៅលើទីផ្សារជប៉ុនទៀតផង ។

ជាងនេះទៅទៀត Apple ក៏បានទាមទារអោយ​ Samsung សងជំងឺចិត្តជាប្រាក់ចំនួន ១,៣
លានដុល្លាអាមេរិក ដើម្បីជាការប៉ះប៉ូវនូវការខាតបង់ដែល Samsung បង្កឡើងនៅក្នុង
សកម្មភាពពាណិជ្ជកម្មរបស់ខ្លូន ដែលធ្វើអោយប៉ះពាល់ដល់ Apple នៅក្នុងប្រទេសជប៉ុន
រយៈកាលកន្លងមកផងដែរ ។

ដោយឡែកកាលពីពេលថ្មីៗផងដែរ តុលាការ អូស្ត្រាលី ក៏បានធ្វើការស្នើសុំអោយក្រុមហ៊ុន
Apple បង្ហាញអោយច្បាស់នូវភស្តុតាងស្តីអំពីបណ្តាផលិតផលរបស់ Samsung ដែលបានធ្វើ
អោយជះឥទ្ធិពលក្នុងមុខជំនួញរបស់ខ្លួនទៅតុលាការផងដែរ ទើបតុលាអាចចេញសាលក្រម
មួយដើម្បីធ្វើការហាមប្រាមដល់ក្រុមហ៊ុនដ៏ល្បីរបស់ កូរ៉េខាងត្បូង មិនអោយធ្វើចរាចរណ៍
នៅលើទីផ្សារជប៉ុននេះ ។ ក៏ប្រហែលជា Apple កំពុងតែសំរេចចិត្តត្រៀមធ្វើការវាយលុក
យ៉ាងខ្លាំងក្លាចំពោះមុខនៃបញ្ហានេះ ចំណែកឯភាគី Samsung ក៏មិនទាន់ជាមានគំរោង រឺផែន
ការអ្វីដើម្បីជាឆ្លើយតមទៅវិញនៅឡើយ ៕

ប្រភព៖​ Zing
ដោយ៖ រដ្ឋា

Tags: