ស្ទើរតែមិនគួរអោយជឿ ៖ ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ពីកាសែត ក្នុងស្រុក Sunday People ទំព័រសារព័ត៌មានបរទេស ដឹមីរ័រ បានចុះផ្សាយ បញ្ជាក់ អោយដឹងថា បុរសជាអ្នកបើក យន្តហោះ បានបង្ខំចិត្ត ចុះចត យន្តហោះ មួយរំពេច នៅឯអាកាសយានដា្ឋនអន្តរជាតិ Heathrow ប្រទេស អង់គ្លេស ស្របពេលដែលយន្តហោះ ដឹកគោ ៣៩០ ក្បាល របស់គាត់ ឡើងកំដៅខ្លាំង ពេក ។
បញ្ជាក់ រូបភាព ឯកសារ ដកស្រង់ ចេញពី ទំព័រ មីរ័រ
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បន្តអោយដឹងថា ខណៈកំពុងតែបើកបរ លើផ្ទៃទឹក សមុទ្រនោះ ប្រព័ន្ធប្រកាស អាសន្ន យន្តហោះ Boeing 747 បានបន្លឺឡើង ស្តីពី គ្រោះថ្នាក់អគ្គី ភ័យ ដោយភ្លាមៗនោះ យន្តហោះ ក៏ត្រូវបង្ខំចិត្ត ចុះចតជាបន្ទាន់ ។
ផ្ទុយទៅវិញ ក្រោយពីមានការតាមដាន ស៊ើបអង្កេត ពីអ្នកបច្ចេកទេស ពួកគេ បានបញ្ជាក់យ៉ាង ច្បាស់អោយដឹងថា ពុំបានរកឃើញ ភស្ថុតាង រកអោយឃើញ ពីផ្សែង និង អណ្តាតភ្លើងនោះទេ តែអ្វីដែលជាការអះអាង បន្តអោយដឹងថា ករណីប្រកាសអាសន្ន ថាមានគ្រោះ អគ្គីភ័យលើកនេះ ទំនងជា មកពី សីតុណ្ហភាព ក្នុងខ្លួនគោ ទាំង ៣៩០ ក្បាលនោះ កើនឡើង កំដៅខ្លាំងពេក ទៅ វិញនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ