បើយោងតាមស្ថិតិរបស់ Richest Royal បានបង្ហាញឲ្យដឹងថា មានមហាសេដ្ឋី ស្ថិតនៅក្នុងគ្រួសាររាជវង្សចំនួន១០រូប ដែលត្រូវបានគេចាត់ទុកថា មានជាងគេងបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០១៥ ។ សូមអាន និងមើលខាងក្រោមនេះទាំងអស់គ្នា៖
១. មហាក្សត្រី Elizabeth II
ជាមហាក្សត្រីទី១៦ នៃរដ្ឋជាសមាជិកចំនួន៥៣ របស់ចក្រភពអង់គ្លេស ដែលត្រូវបានគេទទួលស្គាល់ថា ជាមហាសេដ្ឋីស្ថិតក្នុងគ្រួសាររាជវង្សទី១ ដ៏មានជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៨៩ ពាន់លានដុល្លារអាម៉េរិក ។
២. ព្រះអង្គម្ចាស់ Hamad ibn Isa Al Khalifa
ជាស្ដេចនៃប្រទេសបារ៉ែន ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥២ពាន់លានដុល្លារអាម៉េរិក ។
៣. លោក Khalifa bin Zayed Al Nahyan
ជាប្រធានាធិបតីរបស់ប្រទេសអារ៉ាប់រួម ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមគ្រួសាររាជវង្ស ដ៏មានជាងគេបំផុតរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៤ ពាន់លានដុល្លារអាម៉េរិក ។
៤. ព្រះអង្គម្ចាស់ Bhumibol Adulyadej
ជាស្ដេចរបស់ប្រទេសថៃ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥២ ពាន់លានដុល្លារអាម៉េរិក ។
៥. លោក Sheikh Mohammed bin Rashid Al Maktoum
ជាអនុប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេស្គាល់ថា ស្ថិតនៅក្នុងចំណោមគ្រួសាររាជវង្ស ដែលមានជាងគេបំផុតរបស់ពិភពលោក មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៧ ពាន់លានដុល្លារអាម៉េរិក ។
៦. លោក Sheikh Sabah IV bin Ahmad Al-Sabah
សម្រាប់លេខរៀងទី៦ ស្ថិតក្នុងគ្រួសាររាជវង្ស ដែលមានជាងគេបំផុតនោះ គឺលោក Sheikh Sabah IV bin Ahmad Al-Sabah នាយករដ្ឋមន្ត្រីនៃប្រទេសគុយវ៉ែត (Kuwait) មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៣ ពាន់លានដុល្លារអាម៉េរិក ។
៧. ព្រះអង្គម្ចាស់ Sultan Qaboos Bin Said Al-Said
ជាស្ដេចរបស់ប្រទេសអូម៉ង់ (Oman) ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨ ពាន់លានដុល្លារអាម៉េរិក ។
៨. ព្រះអង្គម្ចាស់ Hamad bin Khalifa Al Thani
ជាស្ដេចនៃប្រទេសកាតា (Qatar) មានទ្រព្យសម្បត្តិសុទ្ធរបស់ព្រះអង្គ គឺមានប្រភពមកពីការវិនិយោគទុន លក់ប្រេង និងឧស្ម័នធម្មជាតិរបស់ប្រទេស ។
៩. ព្រះអង្គម្ចាស់ Willem-Alexander
ជាស្ដេចរបស់ប្រទេសហូទ្បង់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥ ពាន់លានដុល្លារអាម៉េរិក ។
១០. ព្រះអង្គម្ចាស់ Hassanal Bolkiah
ជាស្ដេចរបស់ប្រទេសព្រុយណេ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៦ ពាន់លានដុល្លារអាម៉េរិក ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល