CamNews

យល់ដឹង 

ការសិក្សាថ្មីបង្ហាញថា ភពផែនដីទី២ មិនទាន់កើតឡើង នៅឡើយទេ

ឡូសអេនជឺឡេស៖ ទិន្នន័យនៃការសិក្សា ស្រាវជ្រាវថ្មីបង្ហាញ ឲ្យឃើញថា ៩២ភាគរយ នៃភព ដែលបានបង្ហាញ វត្តមាននៅក្នុង ចក្រវាឡយើងនេះ មិនទាន់អាចឲ្យជីវិតរស់នៅ ក្នុងទម្រង់ ណាមួយនោះ កកើតឡើងបានឡើយ។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ ២០១៥។

យោងតាមការសិក្សាទៅលើទ្រឹស្តីថ្មី មួយដែល ចេញផ្សាយនៅ ថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថាសក្តានុពល នៃការកកើតឡើងរបស់ភព ដែល អាចឲ្យជីវិតរស់នៅបាននៅក្នុង ប្រព័ន្ធព្រះអាទិត្យរបស់យើង មានតែ ៨ភាគរយ ប៉ុណ្ណោះ បើគិតចាប់ពីការកកើត នៃភពផែនដី និង ព្រះអាទិត្យ កាលពី ៤,៦ ពាន់លានឆ្នាំមុន។

ជាមួយគ្នានេះដែរ ការប្រើប្រាស់ទិន្នន័យដែលត្រូវបានប្រមូលដោយ កែវយឺតអវកាស Hubble របស់ភ្នាក់ងារអវកាស ណាសា ក្រុមអ្នកស្រាវជ្រាវបានចងក្រងជា អាល់ប៊ុម កាឡាក់ស៊ី ដែលនិយាយអំពីប្រវត្តិ និងការកកើតនៃផ្កាយ ព្រមទាំងការកកើតនៃភពផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យជាច្រើនរបស់ កាឡាស៊ី មាលគីវេយ៍។

ម្យ៉ាងវិញទៀត ការសិក្សាថ្មីបានបង្ហាញឲ្យឃើញថា ក្រុមផ្កាយជាច្រើនត្រូវបានបង្កើតឡើង នៅក្នុងចក្រវាឡ ក្នុងកំរិត មួយដ៏លឿន កាលពី១០ពាន់លានឆ្នាំមុន។ ក៏ប៉ុន្តែ ដោយសារតែ កង្វះខាតនៃឧស្ម័នអ៊ីដ្រូហ្សែន និង អ៊ីលីយ៉ូម នៅក្នុងចក្រវាឡ ទើបធ្វើឲ្យការកកើតនៃ ក្រុមផ្កាយមានសភាពយឺតវិញ។

ដោយឡែក បច្ចុប្បន្ន ការកកើតនៃរបសឮក្រុមផ្កាយមានលក្ខណៈយឺតជាងមុនទៅទៀត ដោយសារតែឧស្ម័ន ទាំងនោះ មានកាន់តែតិចទៅៗនៅក្នុងចក្រវាឡ។ ហេតុដូច្នេះហើយទើប ក្រុមអ្នកស្រាវជ្រាវគិតថា មានភាគរយ តិចបំផុតនៃការកកើតនៃភព អាចរស់នៅបាន ដែលមានលក្ខណៈដូចនឹងភពផែនដី៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia Sumatra Wildfire Nasa