CamNews

ព័ត៌មានអន្តរជាតិ 

យុវនិស្សិតច្បាប់ វ័យក្មេង វ័យទើប ១៩ ឆ្នាំ ស្លាប់ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក នៅ Bangkok

ព័ត៌មានអន្តរជាតិ ៖ និស្សិតស្រី សិក្សាជំនាញ និតិសាស្រ្ត (ច្បាប់) នៅក្នុងទីក្រុង ឡុងដ៍ ចក្រភព អង់គ្លេសនោះ​  គឺជាជនរងគ្រោះស្លាប់បាត់បង់ជីវិតម្នាក់ ក្នុងចំណោមជន រង គ្រោះស្លាប់បាត់បង់ ជីវិត ពីសោកនាដកម្ម វាយប្រហារ តាមរយៈការបំផ្ទុះគ្រាប់បែក​នៅទីសក្ការៈបូជា មួយកន្លែងក្នុង ទីក្រុង បាងកក ប្រទេសថៃ ។


នាង Vivian Chan-Wing-Yan គឺជានិស្សិតច្បាប់ ពីសាកលវិទ្យា ល័យ SOAS ទីក្រុងឡុងដ៍ ចក្រ ភពអង់គ្លេស ។ នាងត្រូវបានអាជ្ញាធរ ប្រកាស   ថាបាន  ស្លាប់ បាត់បង់ជីវិត អំឡុងហេតុការណ៍ គ្រោះថ្នាក់បំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងទីក្រុងបាងកក វេលាម៉ោង ៧យប់ថ្ងៃច័ន្ទដើមសប្តាហ៍ នេះ។ សោកនាដកម្ម នៃការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះ គឺបានសម្លាប់មនុស្ស ហោចណាស់ ២០ នាក់ ៩ នាក់ជាជនជាតិបរទេស និង ១២០ នាក់ទៀតរងរបួស ។


យុវនិស្សិតវ័យទើបតែ ១៩ ឆ្នាំ   នាង  Vivian Chan-Wing-Yan បាន  ធ្វើ  ដំណើរកំសាន្តទៅកាន់ ប្រទេសថៃ ជាមួយនឹងមិត្ត របស់នាងម្នាក់ផ្សេងទៀត  នាង   Arcadia Pang ។ ទាំង​ ២ នាក់បាន ជួបគ្រោះអកុសលស្លាប់បាត់បង់ជីវិត អំឡុងហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាត។អ្នកនាំពាក្យ អោយសាកលវិទ្យាល័យ SOAS មាន   មូលដ្ឋាន  នៅក្នុងទីក្រុងឡុងដ៍ ចេញសេចក្តីថ្លែងការណ៍ អោយដឹងថា ៖   ជា  ព័ត៌មាន ដ៏  ខកចិត្តជាខ្លាំង ពាក់ព័ន្ធនឹងមរណភាព យុវនិស្សិត កញ្ញា Chan ‘Vivian” Wing-Yan សិក្សា  ជំនាញច្បាប់ ដែលបានស្លាប់ កាលពីពេលកន្លងទៅ អំឡុងហេតុការ បំផ្ទុះគ្រាប់បែកកណ្តាលក្រុងបាងកក ៕

- អាន ៖ លុយសុទ្ធ ៣ លានបាត (៨៤,០០០$) ស្មើនឹងតម្លៃខ្លួន ជនសង្ស័យ បំផ្ទុះគ្រាប់បែកនៅ Bangkok

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ម៉េត្រូ និង ដេលីម៉ែល


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode