CamNews

កុំព្យូទ័រ 

Windows 8 Boot ត្រឹមតែ ៨វិនាទីប៉ុណ្ណោះ

Microsoft ទើបតែបានបង្ហោះ clip វីដេអូមួយបង្ហាញពី laptop ដំណើរការលើប្រព័ន្ធថ្មីរបស់
ខ្លួន (Windows 8) ចំណាយពេលមិនដល់ ១០វិនាទីផង ម៉ាស៊ីន អាច Boot ចូលភ្លាមដោយ
មិនតំរូវអោយធ្វើការរង់ចាំយូរឡើយ ហើយបើធ្វើការប្រៀបធៀបជាមួយ Windows 7 គឹ
លឿនជាងពី ៣០ភាគរយទៅ​ ៧០ភាគរយឯណោះ ។

តាមការស្រាវជា្រវរបស់អ្នកជំនាញផ្នែក Hardware នៅក្នុងប្រទេសអាមេរិកបានបង្ហាញថា
មាន ៥៧ ភាគរយអ្នកប្រើប្រាស់ desktop និង ៤៥ ភាគរយអ្នកប្រើប្រាស់ laptop និងជាធម្មតា
ពួកគេបានបិទម៉ានស៊ីនទាំងស្រុងនៅពេលដែលពួកគេមិនប្រើប្រាស់ ជាជាងការដាក់អោយ
ស្ថិតក្នុងសភាព sleep (សំរាកបណ្តោះអាសន្ន) ។




ស្ថិតិភាគរយនៃចំនួនអ្នកប្រើប្រាស់ដែលបានជ្រើសរើសការបិទម៉ាស៊ីនជាជាងដាក់អោយ
ស្ថិតក្នុងសភាព Sleep ពេលមិនប្រើប្រាស់ ។


ទស្សនា​ Clip ខាងក្រោមនៃការ Boot របស់ Laptop ដំណើរការលើ Windows 8 ៖


ប្រភព៖ PCworld
ដោយ៖​ រដ្ឋា

Tags: