ក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិយាយថា អ្នកដែលតែងតែ បរិភោគប៉ោមជាប្រចាំ នឹងជួយឲ្យមានអាយុកាន់តែវែង ព្រមទាំងជួយទប់ស្កាត់ កុំឲ្យមានសរីរាង្គកាយ ចាស់មុនអាយុ។
ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោម មានសារធាតុកាបូលីតភាគច្រើន ហើយមានផលប្រយោជន៍ យ៉ាងសំខាន់ក្នុងការជួយ ចលនាឈាម និងជួយឲ្យបេះដូង មិនមានសភាពចុះខ្សោយ។
តាមលទ្ធផលក្នុងការសាកស្បងកន្លងមក ចំពោះអ្នកបរិភោគ ផ្លែប៉ោមជាប្រចាំ គឺមានសម្រស់ក្មេងជាងវ័យ រហូតដល់ ១៧ឆ្នាំ។ ចំណែកឯអ្នកដែល មិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់មុនអាយុ ថែមទាំងមានអាយុខ្លីជាង អ្នកដែលទទួលទានផ្លែប៉ោម។ ទោះបីជាយ៉ាងណាក្តី អ្នកស្រាវជ្រាវមិនបានបញ្ជាក់ទេថា ការទទួលទានផ្លែប៉ោម ចំនួនប៉ុន្មានទើបមាន ប្រសិទ្ធភាពនោះទេ។
គួរបញ្ជាក់ដែរថា ផ្លែប៉ោមគឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមានប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព ព្រមទាំងជួយការពារជំងឺផ្សេងៗជាច្រើន ទាំងនៅក្នុងរាងកាយ និងស្បែកផងដែរ។
ទន្ទឹមនឹងនេះ ផ្លែប៉ោមអាចជួយការពារភ្នែកភ្លឺបានល្អ និងជួយឲ្យស្បែកស ម៉ដ្ឋខៃ និងភ្លឺរលោង។ មិនតែប៉ុណ្ណោះ វាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានផលប្រយោជន៍ជាច្រើន ដល់រាងកាយ ជាងផ្លែឈើផ្សេងៗទៀត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល