ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេសចិន បានធ្វើការចាប់ឃាត់ខ្លួន អតីត ជំនួយការប្រធានាធិបតី អំឡុងប្រតិបត្តិការ ស៊ើបអង្កេតអំពើពុករលួយ បន្ទាប់ពីមានការបញ្ឈប់ មុខតំណែងរបស់លោក ពី គណបក្សកាន់អំណាច គណ បក្ស កុម្មុនីស្តចិន នេះបើ យោង តាមសេចក្តីប្រកាស ពីរដ្ឋាភិបាល អំឡុងដើមសប្តាហ៍ថ្ងៃច័ន្ទនេះផ្ទាល់តែម្តង ។
ស្ថិតនៅក្នុងវ័យ ៥៨ ឆ្នាំ លោក Ling Jihua ធ្លាប់បម្រើការអោយអតីតប្រធានាធិបតី លោក Hu Jin- tao ។ លោក Ling Jihua រងនូវការចោទប្រកាន់ រួម មាន ដូចជា ៖ ការទទួលយកលុយសំណូកដ៏ ច្រើនសន្ធឹក លួចឯកសារសម្ងាត់រដ្ឋ និង គណបក្ស ក៏ដូចជា រក្សាស្រី ទុកស្រីកំណាន់ និង ពង្រីក អំណាចពាណិជ្ជកម្មសម្រាប់ផ្លូវភេទជាដើម នេះបើយោងតាមសេចក្តីប្រកាស ដែលបានបង្ហោះនៅ លើគេហទំព័រ គណបក្សកុម្មុនីស្ត ។
គួរបញ្ជាក់ថា ចាប់តាំង ពី ឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ លោក Ling គឺជាអគ្គនាយក គណកម្មការ កណ្តាល គណបក្សកុម្មុយនីស្ត នៃការិយាល័យទូទៅ ក្រោមអំណាច អតីតប្រធានាធិបតី លោកHu Jintao ជាមួយនឹងការកាន់មុខតំណែងកំពូលមួយនេះ ត្រូវ បាន គេមើលឃើញថា នាំអោយលោក Ling មានឥទ្ធិពល អំណាចជាខ្លាំង នៅក្នុងសង្គមនយោបាយប្រទេសចិន ។ របាយការណ៍ បញ្ជាក់ អោយដឹងថា លោក Ling គឺជាបុគ្គលចុងក្រោយគេ ពីបណ្តាអតីតមេដឹក នាំគណបក្សកុម្មុនិស្តចិន ដែលត្រូវចាប់ឃាត់ខ្លួន ក្នុងយុទ្ធនាការ ប្រឆាំងអំពើពុករលួយ របស់ប្រធាន គណបក្សកុម្មុនីស្តចិន សព្វថ្ងៃ និងជា ប្រធានាធិបតីចាំផ្ទះ លោក Xi Jinpin បន្ទាប់ពីលោក ចូល កាន់ អំណាច នាចុងឆ្នាំ ២០១២ ។ គួររំឮកថា លោក Xi ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលុបបំបាត់ អំពើ ពុករលួយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន