សមត្ថភាពដ៏អស្ចារ្យរបស់ក្រុមហ៊ុន Husaberg បានទទួលការគាំទ្រយ៉ាងពេញទំហឹង នៅទូទាំងលោកខាងលិចយ៉ាងណាមិញសម្រាប់ឆ្នាំ ២០១៤ នេះក្រុមហ៊ុនសូមធ្វើការបង្ហាញនៅស្នាដៃមួយដ៏ពិសេសបំផុតនោះគឺ Husaberg FE 501 2014 ។
Husaberg FE 501 គឺជាប្រភេទអ្នកធ្វើដំណើរដ៏ជំនាញបំផុត គ្រប់សណ្ឋានផ្លូវ មិនត្រឹមតែប៉ុណ្ណោះទេ ស្របមកជាមួយរូបរាងដ៏សង្ហា ស្ដើង ហើយស្រាល Husaberg FE 501 គឺប្រើប្រាស់សមត្ថភាពលប់លើរួបរាង មាន ន័យថា រូបរាងតូចល្មមតែកម្លាំងខ្លាំងខុសពីម៉ូតូធម្មតា។ តើគ្រប់ការពិព៌ណនាពិតជាត្រូវទៅនឹងការពិតដែរ ឬ ទេ?
យោងទៅតាមការបកស្រាយបង្ហាញ គេហទំព័របានបង្ហាញឲ្យដឹងថា Husaberg FE 501 2014 ត្រូវបានរចនាឡើងក្នុងរូបរាងទំនើបទាន់សម័យសម្រាប់ឆ្នាំ ២០១៤នេះ ហើយសមត្ថភាពម៉ូតូវិញប្រើកម្លាំងម៉ាស៊ីន ៥១០ សេសេ មានម៉ាស៊ីន ១ អមនឹង ស៊ឺប៉ាប់ ៤ ដើម ប្រើដំណាក់កាលម៉ាស៊ីន ៦ លេខ ។ រីឯលក្ខណៈខាងក្រៅវិញ គឺ ប្រើហ្រ្វាំងប្រេងមុខ ក្រោយ ខ្នាតរង្វាស់ល្បឿន ឌីជីថល កំណត់ល្បឿនដោយស្វ័យប្រវត្ដិ ។ ភាពអស្ចារ្យរបស់ Husaberg FE 501 2014 និងបង្ហាញឲ្យអ្នកនូវក្ដីស្រមៃដែលស្មានមិនដល់។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed