CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួន សកម្មជនច្រើនជាង ២០០ នាក់ ខណៈប៉ូលីស លេងធម៌ក្តៅ បោសសម្អាត ទីតាំង បាតុកម្ម

ព័ត៌មានអន្តរជាតិ ៖ សកម្មជនច្រើនជាង ២០០ នាក់ ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងក្រុង ហុងកុង បន្ទាប់ ពីមន្រ្តីប៉ូលីសបានបោសសម្អាតទីតាំងជំរុំផ្ទុះការតវ៉ា គាំទ្រ   លទ្ធិប្រជាធិបតេយ្យ នៅសង្កាត់ពាណិជ្ជកម្ម Admiralty ។


សម្រង់អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ចេញផ្សាយអោយដឹងថា និតិវិធីសន្តិភាព ត្រូវបានចាត់ឡើង ក្នុងប្រ តិបត្តិការបោសសម្អាតលើកនេះ ក៏ប៉ុន្តែ សកម្មភាពជនភាគច្រើន  ប្តេជ្ញា     នៅតែបន្តនៅទីតាំងខាងលើ ដោយមិនស្តាប់បង្គាប់អ្វីទាំងអស់ ។ ជាការឆ្លើយតប ទៅនឹងការផ្ទុះការតវ៉ា រ៉ាំរៃកន្លងមកនេះប៉ូលីសបាន សម្រេចធ្វើការបោសសម្អាត​ ដែលគេមើលឃើញថា ជាចំណាត់ការចុងក្រោយបំផុតនៅព្រឹកថ្ងៃព្រហស្ប ត្តិ៍កន្លងទៅនេះ ។ សេចក្តីរាយការណ៍ បញ្ជាក់ថា ការផ្ទុះការតវ៉ា មួយនេះ បានថមថយកម្លាំងធ្លាក់ចុះមក នៅត្រឹមតែ ចំនួនរាប់រយនាក់តែប៉ុណ្ណោះ ពោលខុសពីគ្រាដើម មានចំនួនដល់ទៅរាប់ពាន់នាក់អំឡុងខែ កញ្ញាកន្លងទៅ ។


គួររំឮកថា ករណីផ្ទុះការតវ៉ាលើកនេះ អាចកើតឡើងទៅបាន ដោយក្រុមបាតុករ ទាម    ទារ ចង់បានពី រដ្ឋាភិបាលទីក្រុងប៉េកាំង អនុញ្ញាតអោយមានការបោះឆ្នោតសេរី នាឆ្នាំ ២០១៧ ខាង  មុខនេះ សម្រាប់ ការរើសមេដឹកនាំក្នុងក្រុងហុងកុង ក៏ប៉ុន្តែ រដ្ឋាភិបាលប្រទេសចិន អះអាងក្តែងៗអោយដឹងថា អ្នកទាំង អស់គ្នាអាចធ្វើការបោះឆ្នោតបាន ក៏ប៉ុន្តែ គណៈកម្មការគាំទ្រ រដ្ឋាភិបាលក្រុងប៉េកាំង នឹង ពិនិត្យលម្អិត ទៅលើបេក្ខភាពផ្ទាល់តែម្តង ៕

- អាន ៖ ប៉ូលីសក្រុង លេងធម៌ក្តៅ ត្រៀមរៀបចំ បោសសម្អាត ហ្វូងបាតុករ រឹងទទឹង

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong