CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ទួរគី ដឹកមនុស្ស ២៥៦ នាក់ បង្ខំចិត្តចុះចត ខុសគោលដៅ ក្រោយមានការគម្រាម បំផ្ទុះគ្រាប់បែក

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ទួរគី បានបង្ខំចិត្តចុះចត ជាបន្ទាន់ និងទាំងអា សន្នក្រោយពីទទួលបានសារគម្រាមបំផ្ទុះគ្រាប់បែក នៅលើយន្តហោះ ។


របាយការណ៍ បញ្ជាក់អោយដឹងថា    យន្ត ហោះ ក្រុមហ៊ុន អាកាសចរណ៍ ទួរគី ជើង ហោះហើរ​ TK15  ហោះពីទីក្រុង Isantbul ប្រទេសទួរគី ឆ្ពោះទៅ  កាន់ទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល បែរជាបង្វែរ ទិសដៅចុះចតជាបន្ទាន់ នៅក្នុងទីក្រុង Casablanca  ប្រទេស ម៉ារ៉ុក ក្រោយពីហោះឡើងបានតែបន្តិច និងទទួលបានសារគម្រាមបំផ្ទុះ គ្រាប់បែកតែម្តង ។


យោងតាមសេចក្តីរាយការណ៍ នៅក្នុងប្រទេស ទួរគី អោយដឹងថា យន្តហោះខាងលើ   បានហោះឡើង នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ( ម៉ោងក្នុងស្រុក ប្រទេសទួរគី   ) ។ ប្រភពបញ្ជាក់បានថា ក្រោយ ពីបានរកឃើញ សារគម្រាមបំផ្ទុះគ្រាប់បែក នៅក្នុងបន្ទប់ទឹក  លើ យន្តហោះ   យន្តហោះក្រុមហ៊ុនអា កាស ទួរគី មួយនេះ បានបង្វែរទីតាំងចុះចតភ្លាមៗតែម្តង ។ គួររំឮក ថាយន្តហោះខាងលើ បានចុះចត ដោយសុវត្ថិភាព ខណៈផ្ទុកមនុស្សសរុប ២៥៦ នាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដែលីម៉ែល និង ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news Turkey