ដូចដែល Apple បានសន្យា ឥឡូវនេះ iPhone X អាចរកទិញបាននៅក្នុងបណ្តាប្រទេស 14 ថ្មីបន្ថែមទៀត។
កាលពីថ្ងៃទី 23, iPhone X បានចាប់ផ្តើមលក់នៅ ប្រទេសអ៊ីស្រាអែល ហើយនៅថ្ងៃម្សិលមិញនេះមានប្រទេសចំនួន 13 ផ្សេងទៀតដូចជា អាល់បានី បូស្នៀ កម្ពុជា កូសូវ៉ូ ម៉ាកាវ ម៉ាសេដូ ម៉ាឡេស៊ី ម៉ុងតេណេហ្គ្រោ ស៊ែប៊ី អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង ថៃ និងតួកគី។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានបង្កើនផលិតកម្មការផលិត iPhone X របស់ខ្លួន ហើយការប៉ាន់ប្រមាណនៃការដឹកជញ្ជូននឹងប្រសើឡើងពី 5 - 6 សប្តាហ៍ទៅ 1 - 2 សប្តាហ៍នៅក្នុងទីផ្សារដើមរបស់ខ្លួន។
ប្រែសម្រួលពី៖ GSMarena