CamNews

តារា 

ទោះបីគ្មានស្វាមី ប៉ុន្តែតារាស្រីសាច់សខ្ចីរូបនេះនៅតែរស់នៅភាពកក់ក្តៅ ចង់ដឹងទេថាហេតុអី?

ព័ត៌មានកំសាន្ត ៖ ទោះបីជាឆាកជិវិតរបស់តារាសម្តែងស្រីសាច់សខ្ចី នាង Woonsen Virithipa Pakdeeprasong ត្រូវជួបរឿងអភ័ព្វជាមួយនិងជិវិតគូក៏ដោយចុះ ប៉ុន្តែមិនមែនមានន័យថា នាងបានបាត់បង់គ្រប់យ៉ាងនោះទេ​ ព្រោះនាងនៅមានមនុស្សជាទីស្រលាញ់ជាច្រើនចាំតាមលើកទឹកចិត្តនោះគឺ គ្រួសារនិងមិត្តភក្តិ ដែលអាចធ្វើឲ្យនាងមានអារម្មណ៍ថា នាងគឺជាមនុស្សម្នាក់ដែលមិនរស់នៅឯកាឡើយ ។

បន្ទាប់ពីជិវិតគូបានបែកបាក់ថ្មីៗ ស្ទើរតែធ្វើឲ្យនាង Woonsen ឈឺចាប់និងគិតច្រើន គ្មានពេលវេលាមើលថៃទាំខ្លួនឯងទាល់តែសោះ ប៉ុន្តែពេលនេះជិវិតរបស់នាងប្រៀបដូចជាគ្មានទុកកង្វល់ទៀតឡើយដោយសារតែ នាងបានចំណាយពេលវេលានៅជាមួយនិងគ្រួសារនិងមិត្តភក្តិ និងតុបតែងតែខ្លួនបានយ៉ាងស្អាតបាត ម្យ៉ាងវិញទៀតខ្លួននាងផ្ទាល់គិតថា បើខ្វល់ក៏គ្មានប្រយោជន៍ ឃាត់មនុស្សចង់ទៅក៏គ្មានន័យ ចឹងមានតែបណ្តោយតាមនឹងទៅ ធ្វើខ្លួនឲ្យសប្បាយៗដើម្បីខ្លួនឯង ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Woonsen និងអតីតស្វាមីគឺលោក Shahkrit Yamnarm បានសម្រេចចិត្តលែងលះគ្នា ​កាលពីថ្ងៃទី ១៩ ខែកញ្ញា ក្នុងឆ្នាំ ២០១៦ នេះ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Shahkrit Yamnarm virithipa pakdeeprasong