យានយន្ដ៖ ថ្មីៗនេះក្រុមហ៊ុន ម៉ូតួ vespa បានលាតត្រដាងពី ស្នាដៃផលិតផល ជំនាន់ក្រោយ មួយទៀតហើយ គឺ ម៉ូដែល Vespa GTV 300 ABS 2016 ដែលជាភេទម៉ូតូ ប្រើលេខអូតួ មានរូបរាងស្រស់សង្ហា ទាន់សម័យបំផុត សម្រាប់យុវវ័យសម័យថ្មី។
ម៉ូដែល Vespa GTV 300 ABS 2016 បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងរូបរាង កាន់តែទាន់សម័យ ទំនើប រលើបរលោង ប្រកបដោយទំនុកចិត្ដ និង អារម្មណ៍ស្រស់ស្រាយជាមួយការធ្វើដំណើរ គ្រប់ស្ថានភាពនៃការបើកបរ។ ទន្ទឹមនឹងបច្ចុប្បន្នភាព កាន់តែពេញនិយមនូវ ម៉ូតូដែលប្រើប្រអប់លេខអូតូនេះ vespa មិនបានបោះបង់ឡើយនូវ ស្នាដៃគុណភាព ដែលធ្លាប់ទទួលបានការគាំទ្រ ជាច្រើនចំនាន់ណាស់មកហើយ រហូតមកទល់ពេលនេះ ពោលក្រុមហ៊ុនមានតែបន្ថែម នូវចំនុចខ្វះខាត តែប៉ុណ្ណោះ ។
សមាសភាពរូបរាង កាន់តែសង្ហា ក្រៅពីនេះ នៅមានថាមពលកម្លាំងម៉ាស៊ីន គឺ ២៧៨ សេសេ ត្រូវនឹងកម្លាំងសេះគឺ ២១.១ សេះ ។ សម្រាប់តម្លៃវិញគឺ ៧៤០០ ដុល្លារ មានបណ្ណធានាគុណភាពរយៈពេល ១ ឆ្នាំ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed