ថ្មីៗនេះឭថាមានពាក្យចចាមអារ៉ាមច្រើនពី កាលបរិច្ឆេទដាក់លក់ Galaxy S ជំនាន់ទីពីរដែលមានឈ្មោះថា Samsung Galaxy S2។ ហេ! ឥឡូវនេះអស់មន្ទិលសង្ស័យទៀតហើយ ព្រោះ Samsung បានប្រកាសជាផ្លូវការថា Galaxy ម៉ូដែលស៊េរីក្រោយរបស់ខ្លួនមួយនេះនឹងចេញលក់ជាផ្លូវការនៅថ្ងៃ ទី១៣កុម្ភៈ ខែបន្ទាប់។Smartphone មួយនេះគេរំពឹងទុកថា មានលក្ខណៈពិសេសមិនខុសគ្នាប៉ុន្មានពី Google Nexus S ទេ ដែលនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មីគឺ Android 2.3 ឬ Gingerbread ព្រមទាំងអាចប្រើប្រាស់បណ្ដាញNFCបានទៀតផង។ បន្ថែមលើនេះវាប្រហែលជាបំពាក់ដោយ Processor ជាប្រភទ Dual Core និងមានបន្ថែម Gyroscope មកជាមួយដែរ។គួរឲ្យស្ដាយដែរ ចំពោះព័ត៌មានលម្អិត និងតម្លៃក្រុមហ៊ុន Samsung មិនទាន់បានបង្ហាញយ៉ាងណានោះទេ។
http://news.sabay.com.kh/articles/62275