CamNews

ម៉ូតូ 

កាន់តែថ្មីទៀតហើយ ជាមួយ Honda Forza 2015 តើអ្នកធ្លាប់បានស្គាល់ហើយ ឬនៅ?

យានយន្ដ៖ កាន់តែប្លែកទៀតហើយជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Honda ដែលតែងតែផ្ដល់ឲ្យអ្នកនូវ​ភាពទាន់សម័យ និង ទំនុកចិត្ដគ្រប់ស្ថានភាពនៃការធ្វើដំណើរ មិនថាទីជិតឬឆ្ងាយ យ៉ាងណានោះទេ ។ ស្របនឹងតម្រូវការទាមទាជាខ្លាំងពីបណ្ដាអ្នកនិយមប្រើប្រាស់ គាំទ្រផលិតផល ក្រុមហ៊ុនក៏បាន​សម្រិត​សម្រាំង នៅស្នាដៃ មួយទៀតសម្រាប់ឆ្នាំ ២០១៥ នោះគឺ Honda Forza 2015 ។ 

Honda Forza 2015 គឺជាប្រភេទទម្រង់ម៉ូតូដែលប្រើប្រព័ន្ធលេខអូតូ ហើយបំពាក់មកជាមួយរួបរាងធំ ហាប់ និងរឹងមាំ ដែលលក្ខណៈសម្បត្ដិខាងក្រៅបែបនេះ គឺជាក្ដីសង្ឃឹម និង ទំនុកចិត្ដយ៉ាងកក់ក្ដៅបំផុតដល់​អ្នកដំ​ណើរគ្រប់ ដែលនិយមប្រាស្រ័យធ្វើដំណើរជាមួយម៉ូតូមួយនេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ​Honda ​Forza 2015 នេះ បានបំពាក់មកនៅជាមួយនូវប្រព័ន្ធ CVT (Continuously Variable Transmission ) ដែលអាចកំណត់​ដំណើរម៉ាស៊ីនឲ្យផ្អាកខណៈពេល អ្នកបើកបរឈប់ដោយប្រើរយៈពេល​ខ្លី ហើយក្រោយមកទៀតយើង​អាច​ធ្វើដំណើរបានដដែល ដោយគ្រាន់តែតម្លើង ហ្គ៊ែបនិ្ដច នោះម៉ាស៊ីន​ចាប់ផ្ដើមដំណើរការដោយស្វ័យ​ប្រវត្ដិ។ 

លក្ខណៈសម្បត្ដិរបស់ Honda Forza 2015 ប្រើកម្លាំងម៉ាស៊ីន ២៧៩ សេសេ ​ប្រើស៊ឺប៉ាប់ ៤ ដើម ដំណាក់កាល ប៊ីស្ដុង រត់ ៤ តង់ ដែលជាមូលហេតុធ្វើឲ្យកម្លាំងម៉ាស៊ីនមានសភាពស្ទុះ និង ខ្លាំងទៀតផង។ ជា​មួយនឹងលក្ខណៈសម្បត្ដដូច្នោះ Honda Forza 2015 ក៏បានភ្ជាប់មកនូវជាមួយ ប្រព័ន្ធហ្រ្វាំងប្រេង ប្រភេទ ABS ដែលជាប្រព័ន្ធហ្រ្វាំង មានសមត្ថភាពខ្ពស់ក្នុងការផ្ដល់អ្នកប្រើប្រាស់ មានភាពងាយស្រួល ពេលកំពុង​ធ្វើដំណើរ។  សម្រាប់តម្លៃលក់ ក្នុងទីផ្សារវិញ Honda Forza 2015 គឺប្រហែល ៥៦០០ ដុល្លារ មាន​លិខិតធានា លើគុណភាព ១ ឆ្នាំ។   



ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 


Tags: Vehicle Honda Forza 2015