ព័ត៌មានអន្តរជាតិ ៖ យោងតាមព័ត៌មាន ស៊ីអិនអិន ចេញផ្សាយ ប៉ុន្មាននាទី មុននេះ បានអោយដឹងថា ក្រុម ពួក ឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម IS បានបង្ហាញឃ្លីបវីដេអូមួយ ស្តីពីការគម្រាមសម្លាប់ ចំណាប់ខ្មាំងជនជាតិជប៉ុន ២នាក់ ប្រសិនបើ រដ្ឋាភិបាល ប្រទេសជប៉ុន មិនប្រគល់ លុយ ២០០ លានដុល្លារ អា ម៉េ រិក ទៅអោយពួកគេនោះទេ ក្នុងរយៈពេល ៧២ម៉ោង ។
គួរបញ្ជាក់ ថា បរិបទក្នុងការគម្រាមគំហែង សម្លាប់ចំណាប់ខ្មាំង ជនជាតិជប៉ុន ២ នាក់ លើកនេះ ដោយ តម្រូវ និងមាន ការទាមទារ កញ្ជប់ថវិកា ដល់ទៅ ២០០ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ៧២ ម៉ោង ក្រុម ISIS អាចធ្វើទៅបាន ក្រោយ ពី នាយករដ្ឋមន្រ្តី ប្រទេស ជប៉ុន លោក Shinzo Abe បានប្រ កាស ថា រដ្ឋាភិបាលប្រទេស របស់លោក នឹងផ្តល់ជា កញ្ជប់ ថវិការ ២០០ លានដុល្លារ ដល់បណ្តា ប្រ ទេស ទាំងអស់ដែលកំពុងមានបញ្ហាប្រឈមខ្លាំងជាមួយនឹង ក្រុមឧទ្ទាមមួយនេះពោលផ្តល់ថវិការដើម្បី ប្រឆាំង ទៅ នឹង ក្រុម ISIS ផ្ទាល់តែម្តង ។ សេចក្តីប្រកាសមួយនេះ លោក Abe បានថ្លែងឡើង អំឡុង ទស្សនកិច្ចផ្លូវការ ប្រមាណ ៣ ថ្ងៃមុន ទៅបណ្តាប្រទេស តំបន់មជ្ឈឹមបូពា៌ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន យូធូប