អូស្រ្ដាលី៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះថា នៅឯប្រទេស
អូស្រ្ដាលីឯណ្ណោះវិញ គេបានរកឃើញសារធាតុផូស៊ីល(Fossils)ម៉្យាង ដែលមានបានកើត
ឡើងតាំងពីមុនឧស្ម័នអុកស៊ីសែន កើតឡើងនៅលើផែនដីរបស់យើងទៅទៀត។
ក្រុមអ្នកវិទ្យសាស្រ្ដបញ្ចាក់ថា សារធាតុផូស៊ីល ដែលបង្កឡើងពីមេរោគ (Bacteria)ម៉្យាង
នោះ ត្រូវបានគេរកឃើញនៅទិសពាយព្យ ក្នុងតំបន់ Pilbara នៃប្រទេសអូស្រ្ដាលី។ ការ
ស្រាវរបស់សាកលវិទ្យាល័យ Nora Noffke បានប្រាប់ថា ផូស៊ីលដែលគេរកឃើញនេះ គឺ
មានអាយុកាលកាល ៣.៥ពាន់លានឆ្នាំមកហើយ ពោលគឺកើតឡើង រយៈពេល ១ពាន់
លានឆ្នាំ មុនផែនដីកកើតឡើង។
សារធាតុផូស៊ីល ដែលគេរកឃើញ ក្នុងប្រទេសអូស្រ្ដាលី ហើយកើតមុន អុកស៊ីសែន
ទៅទៀត
ការស្រាវជា្រវរកឃើញនូវ សារធាតុ ឬបាតុភូតផ្សែងៗ ដែលបានកើតឡើងក្នុងលោកយើង
នេះ វាគឺជាចំណេះដឹងមួយ ដ៏មានសារៈសំខាន់សម្រាប់អោយមនុស្សទាំងអស់បានដឹង
យល់ និងងាយស្រួសក្នុងការស្រាវជា្រវបន្ដ៕
ដោយ៖ វត្ដី
ប្រភព៖ dailmial