CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Apple កំពុងផលិត iPhone 5 យ៉ាង សកម្មបំផុត

ប្រព័ន្ធដំឡើងក្នុងរោងចក្រនៃក្រុមដៃគូសំខាន់ៗរបស់ Apple កំពុងដំណើរការ
អស់ពីសមត្ថភាពដើម្បីផ្គត់ផ្គង់ iPhone 5 ពី៥ទៅ៦លានគ្រឿងក្នុងខែកញ្ញា
សម្រាប់ទីផ្សាយសម្បូរខ្លាញ់នេះ។


យោងតាមគេហទំព័រ Digitimes បានឱ្យដឹងថា Foxconn និងក្រុមអ្នកផលិតឧបករណ៍ដើម
(OEM) ត្រូវធ្វើការមិនឈប់ឈរដើម្បីសម្រេចឱ្យបាន iPhone 5 ១៥០.០០០គ្រឿងក្នុង១ថ្ងៃ។
អ្នកជំនាញការយល់ថា ការដែល Apple បង្កើនការផលិតបែបនេះមានន័យថា iPhone 5
នឹងត្រូវបានបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ។

Foxconn មានគម្រោងនឹងដំឡើងផលិតផលទូរស័ព្ទ iPhone 5 ចំនួន២២លានគ្រឿងក្នុងត្រី
មាសទី៤នៃឆ្នាំនេះ។ Apple បានជ្រើសរើសក្រុមហ៊ុន Largan Precision ដើម្បីផ្គត់ផ្គង់ឡែន
កាមេរ៉ា សម្រាប់ទូរស័ព្ទថ្មី រីឯស្រទាប់ touchscreen វិញត្រូវបានក្រុមហ៊ុន TPK Holding ជា
អ្នករ៉ាបរង។ទំព័រ DigiTimes បាននិយាយថា រហូតដល់ត្រីមាសទី១នៃឆ្នាំក្រោយទើប
Pegatron Technology ប្រគល់ ទំនិញ iPhone ដំណាក់កាលដំបូងទៅឱ្យ Apple។

នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀត Deutsche Telekom AG ដែលជាក្រុមមេរបស់
T-Mobile បានអំពាវនាវឱ្យអ្នកប្រើប្រាស់បញ្ជាទិញជាមុននូវទូរស័ព្ទឆ្លាតវៃនេះចាប់ពីពេល
នេះតទៅ បើទោះជាពុំទាន់បានដឹងពីរូបរាងរបស់ iPhone 5 បែបណា ហើយព័ត៌មានលំអិត
ពីបច្ចេកវិទ្យារបស់វារួមនឹងតម្លៃក៏មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។
នេះពិតជាប្រការមួយដែលកម្រមានចំពោះផលិតផលបច្ចេកវិទ្យាមួយដែលមិនទាន់មាន
ព័ត៌មានផ្លូវការ ហើយមានតែព័ត៌មានចចាមអារាមនិងការសន្និដ្ឋានតែប៉ុណ្ណោះ។ប្រការនេះ
បង្ហាញថា iPhone ជំនាន់ទី៥ ពិតជាមានភាពទាក់ទាញខ្លាំងបំផុត។

អ្នកនាំពាក្យរបស់ Deutsche Telekom AG បានទទួលស្គាល់ថា ប្រការខាងលើនេះគឺមាន
ប្រាកដមែន។គោលបំណងរបស់យើងគឺដើម្បីជួយដល់អ្នកប្រើប្រាស់អាចទិញបាន iPhone
ជំនាន់ថ្មីពីពេលនេះនិងចៀសវាងស្ថានភាពដណ្ដើមគ្នានៅពេលក្រោយ។

ខណៈនេះដែរ អ្នកប្រើប្រាស់អ៊ីនធឺរណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបថតមួយ
សន្លឹកដែលត្រូវបានចែករំលែកនៅលើទំព័រ Flickr ដែលគេជឿថាវាត្រូវបានថតដោយ
iPhone ជំនាន់ថ្មីបំផុត។រូបថតនេះត្រូវបានថតដោយលោក Anton D'Auria ជាវិស្វករផ្នែក
សហ្វវែររបស់ Apple បង្ហោះនៅលើ Flickr។
បើទោះជាទិន្នន័យនៅលើ website បាននិយាយថា លោក Anton D'Auria ប្រើប្រាស់
iPhone 4 ប៉ុន្ដែបើតាមក្រុមអ្នកវិភាគនិយាយថា camera របស់ iPhone 4 មិនអាចផ្ដល់រូប
ភាពច្បាស់បែបនេះបានទេ។កម្រិត Resolution របស់ camera នៅលើឧបករណ៍នេះកើន
ឡើងដល់ 3.264 x 2.448 pixel (ប្រហែលជា8 Mpx ) ខណៈដែល iPhone 4 គឺ 2.592 x
1.936 pixel ស្មើនឹង 5 Mpx។
ក្រៅពីនេះ ឧបករណ៍នេះប្រើប្រាស់ camera ដែលមាន focal 4,3 mm f/2,4 ទំនើបជាង
ច្រើនបើធៀបនឹង iPhone ជំនាន់ទី៤។ក្រោយពីរូបថតនេះត្រូវបានគេប្រទះឃើញ គណនី
របស់លោក Anton D'Auria នៅលើ Flickr បានត្រូវបិទ មិនអាចចូលទៅមើលបាន ប៉ុន្ដែរូប
ថតនេះត្រូវបានចែករំលែកពាសពេញពិភពអ៊ីធឺរណិត៕

ដោយៈសូរីយ៉ា

Tags: