CamNews

ថេបប្ល៊ែត 

មៃក្រូសូហ្វចេញ ប្រព័ន្ធប្រតិបត្តការ Windows 8 ឲ្យប្រើប្រាស់សាកល្បង

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី ១៣ នេះ ក្រុមហ៊ុន មៃក្រូសូហ្វ បានបង្ហាញនូវប្រព័ន្ធប្រតិបត្តការ
Windows 8 ថ្មីមួយសម្រាប់ឲ្យអ្នកជំនាញានានាធ្វើការសាកល្បងប្រើប្រាស់ នៅក្នុងសន្និសិទ
នាទីក្រុង អាណាហែម រដ្ឋកាលីហ្វ័រញ៉ា។ប្រព័ន្ធប្រតិបត្តការ Windows 8 នេះនឹងត្រូវគ្រោងនឹង
ចេញលក់ជាផ្លូវការនៅឆ្នាំ ២០១២។រីឯតម្លៃ មិនត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេ។

ចំនុចពិសេសនៃប្រព័ន្ធប្រតិបត្តការសម្រាប់ ទូរស័ព្ទ និង ឧបករណ៍អេឡិចត្រូនិចប្រភេទ
ជា Tablet មួយនេះគឺ ល្បឿននៃការអនុវត្តលឿន អាចប្រើប្រាស់ជាមួយឧបករណ៍អេឡិច
ត្រូនិច ដែលមានអង្គគណនាល្បឿនទាប ( low speed processor) អាចដំណើការកម្មវិធី
ច្រើនក្នុងពេលតែមួយ និង មានការរចនានូវក្រាហ្វិចងាយស្រួលដល់អ្នកប្រើប្រាស់។

ក្រុមហ៊ុន មៃក្រូសូហ្វ មិនសូវជោគេជ័យប៉ុន្មានទេ ក្នុងទីផ្សារលក់ប្រព័ន្ធប្រតិបត្តការសម្រាប់
ទូរស័ព្ទ និង ឧបករណ៍អេឡិចត្រូនិចប្រភេទជា Tablet។ ក្រុមហ៊ុនរំពឹងទុកថា ប្រព័ន្ធប្រតិបត្ត-
ការ Windows 8 នេអាចនឹងប្រកូតប្រជែងជាមួយ ប្រព័ន្ធប្រតិបត្ត Android របស់ក្រុមហ៊ុន
Google និង ប្រព័ន្ធប្រតិបត្ត iOS របស់ក្រុមហ៊ុន Apple៕

លោក​ Steven Sinofsky តំណាងឲ្យក្រុមហ៊ុន មៃក្រូសូហ្វ កាន់បង្ហាញប្រព័ន្ធ
ប្រតិបត្តការ Windows 8 ដែលត្រូវបានបញ្ជូលលើឧបករណ៍អេឡិចត្រូនិច
ប្រភេទជា Tabletមួយរបស់ក្រុមហ៊ុន Samsung ក្នងពេលធ្វើសន្និសិទ។


ផ្ទៃខាងមុខរបស់ប្រព័ន្ធប្រតិបត្តការ Windows 8 ដែលពណ៌យ៉ាងទាក់ទាញ។

លោក​ Steven Sinofsky តំណាងឲ្យក្រុមហ៊ុន មៃក្រូសូហ្វ ថ្លែងក្នុងពេលធ្វើ
សន្និសិទ
បង្ហាញប្រព័ន្ធប្រតិបត្តការ Windows 8។

ក្ដារចុចរបស់ប្រព័ន្ធប្រតិបត្តការ Windows 8 នៅក្នុងឧបករណ៍អេឡិចត្រូនិច
ប្រភេទជាTablet មួយរបស់ក្រុមហ៊ុន Samsung ក្នងពេលធ្វើសន្និសិទ។

(Xinhua/Reuters Photo)
ដោយៈសំអាត

Tags: