CamNews

ផលិតផលថ្មី 

Sony PlayStation Vita និងចេញលក់ក្នុងខែធ្នូ


តូក្យូ៖ បើតាមការចេញផ្សាយរបស់ក្រុមហ៊ុន Sony បានអោយដឹងថា ក្រុមហ៊ុនរបស់គេ
និងធ្វើការចេញលក់នូវឧបករណ៍ហ្គេមដែលអាចយកតាមខ្លួនបានគឺ PlayStation Vita
នៅក្នុងប្រទេសជប៉ុន ក្នុងថ្ងៃទី១៧ ខែធ្នូ ខាងមុខ។

ក្នុងប្រទេសជប៉ុន ហ្គេម PlayStation Vita និងមានតំលៃ ២៤,៩៨០យេន ដែលស្មើរនិង
៣២៥ដុល្លាអាមេរិច សំរាប់ប្រភេទ Wi-Fi និង២៩,៩៨០យេន សំរាប់ប្រភេទ 3G ដែល
និងចាប់ដៃគូជាមួយនិងក្រុមហ៊ុនទូរសព្ទ័ដ៏ធំរបស់ជប៉ុនគឺ NTTDoCoMo។

ចណែកឯនៅសហរដ្ឋអាមេរិចវិញ PlayStation Vita នេះនិងមានតំលៃ ២៤៩ដុល្លាសំរាប់
ប្រភេទ Wi-Fi និង ២៩៩ដុល្លាសំរាប់ប្រភេទ 3G។នៅក្នុងពេលបច្ចុប្បន្ននេះទាំង Sony
PlayStation និង Sony Nitendo កំពុងតែទទួលនូវសំពាធអំពីទូរសព្ទ័ដៃ និងជាពិសេស
នោះគឺពីIphone និងIpad។ ដែលមានតំលៃថោកជាងហើយមានភាពងាយស្រួលក្នុង
ការទាញយកហ្គេមថ្មីៗយ៉ាងឆាប់រហ័ស។

ខាងក្រោមនេះគឺជាវ៉ីដីអូដែលបង្ហាញពីភាពអស្ចារ្យនៃ PlayStation Vita


ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា

Tags: