CamNews

ព័ត៌មានអន្តរជាតិ 

សម្រែក គម្រាម "យន្តហោះអាចនឹងផ្ទុះ" ញ៉ាំងអោយ Air Arabia ចុះចត ខុសគោលដៅ ទៅលើ មូលដ្ឋានយោធា ប្រទេស

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Air Arabia ធ្វើដំណើរ ពីប្រទេស  Kuwait ទៅ សហព័ន្ធអារ៉ាប់អ៊ីម៉ីរ៉េត ត្រូវបានបង្វែរ ផ្លូវហោះហើរ និងចុះចតជាបន្ទាន់ ទាំងខុសគោល​ ដៅ ទៅមូល ដ្ឋានយោធា សហព័ន្ធអារ៉ាប់អ៊ីម៉ីរ៉េត ក្រោយពីមានការគម្រាម ពីសំណាក់អ្នកដំណើរម្នាក់អោយដឹងថា​ យន្តហោះអាចនឹងផ្ទុះ នេះបើយោងតាម របាយការណ៍ ពីភ្នាក់ងារ សារព័ត៌មានរដ្ឋ WAM ។


សេចក្តីរាយការណ៍ ដដែល ពីប្រភពសារព័ត៌មានមួយនេះ អោយដឹងថា បន្ទាប់ពី  យន្តហោះ បានចុះ ចតទាំងខុសគោលដៅ បានជោគជ័យហើយនោះ អាជ្ញាធរ ពាក់ព័ន្ធ បានចេញ បទ អន្តរាគមន៍ ឡើង លើយន្តហោះ ខាងលើ ប្រឈមមុខនឹងការដោះស្រាយ ស្ថានការណ៍ខាងលើ ដោយ ធ្វើកិច្ចសហប្រតិ បត្តិការ​និងតាមដាន តាមនិតិវិធីផ្លូវការ​ ខណៈពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ពី  ព័ត៌មាន លម្អិត នៃការស៊ើបអង្កេត ។ គួរបញ្ជាក់ថា សម្រាប់ព័ត៌មាន Update ក្រុមការងារយើងខ្ញុំ  នឹង  បន្តផ្សាយជូន លោកអ្នកបន្ថែមទៀត​ នៅពេលក្រោយ ល្គិកណា ព័ត៌មានលម្អិត ត្រូវបានបញ្ជាក់  បន្ថែមជាងនេះទៅ ទៀត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Middle East UAE