សារព័ត៍មានបរទេសបានឲ្យដឹង កាលពីថ្ងៃទី ១៣ នេះ ថា ក្រុមហ៊ុនផលិតឧបករណ៍អេឡិច
ត្រូនិច Intel និង Google បានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅ ស្តីពីកិច្ចព្រមព្រៀងធ្វើ សហ
ប្រតិបត្តការ ក្នុងការបង្កើតទូរស័ព្ទ ដែលគ្រោងនឹងដាក់លក់ក្នុងឆ្នាំ ២០១២ ខាងមុននេះ។
ក្នុងសន្និសិទសារព័ត៍មានស្តីពីកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនទាំងពីបាននិយាយថា ក្នុងពេលខាងមុននេះ ប្រព័ន្ធប្រតិបត្តការ Android របស់ទូរស័ព្ទ អាចនឹងប្រើប្រាស់បាន
ជាមួយនឹងអង្គគណនា (Processor) ប្រភេទ Atom របស់ក្រុមហ៊ុន Intel។
ភាគច្រើននៃអង្គគណនារបស់ទូរស័ព្ទទំនើបសព្វថ្ងៃត្រូវបានប្រើប្រាស់ផលិតផលរបស់
ក្រុមហ៊ុនARM Holdings ដែលត្រូវបានគេជឿជាក់ថា វាមានភាពប្រសើរជាងអង្គគណនា
របស់ក្រុមហ៊ុន Intel៕(xinhua)
ដោយៈសំអាត