លោកអ្នកប្រហែលជាស្គាល់តារាចម្រៀង Country Music នាង Taylor Swift ហើយមើលទៅ ហើយ
កាលពីពេលថ្មីនេះនាងបានបរិច្ចាកប្រាក់ចំនួន ៤ លានដុល្លាអាមេរិកជូនដល់ The Country Music
Hall of Fame and Museum នៅទីក្រុង Nashville រដ្ឋ Tennessee ដែលការបរិច្ចាកនេះបានក្លាយជា
ការបរិច្ចាកដែលធំបំផុតក្នុងប្រវត្តិសាស្រ្តតារាចម្រៀងគេនឹងបើកអោយមានជាសាលាចេញពីប្រាក់
បរិច្ចាករបស់នាងដែលសាលានេះនឹងចេញជារូបរាងនៅឆ្នាំ ២០១៤។
លោក Kyle Young នាយកគ្រប់គ្រងសារមន្ទីរបានប្រាប់ថា ចំពោះប្រាក់ដែលនាងបានបរិច្ចាកអាច
ជួយអោយពួកយើងធ្វើអ្វីមួយដែលមានប្រយោជន៍ ជួយមនុស្សដទៃ អភិវឌ្ឍកម្មវិធីថ្មី ហើយខ្ញុំពិតជា
មានភាពសប្បាយចិត្តជាខ្លាំងក្រោយពេលដែល Taylor មានចំណាប់អារម្មណ៍លើអ្វីដែលពួកយើង
បានបង្ហាញនាង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ hollywire