CamNews

ផលិតផលថ្មី 

Windows 8 ទើបតែបង្ហាញមុខ Microsoft អនុញ្ញាត អោយទាញយកមកប្រើដោយសេរី

Microsoft ទើបតែបានធ្វើការឧទ្ទេសនាមនូវសមិទ្ធិផលថ្មីរបស់ខ្លួន Windows 8 នៅក្នុងពិធី
សន្និសិត BUILD ដែលប្រារព្ធធ្វើឡើងនៅឯរដ្ឋ California សហរដ្ឋអាមេរិកកាលពីពេលថ្មីៗ
នេះ ។ Windows 8 នេះគឺជាសមិទ្ធិផលថ្មីស្រឡាងបំផុតរបស់ Microsoft ដែលអាចដំណើរ
បាននៅគ្រប់ PC និង Tablet ទៀតផង។



ប្រការដែលគួរអោយភ្ញាក់ផ្អើលនោះគឺ បើទោះបីទើបតែបង្ហាញវត្តមានមែនតែ Microsoft អនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងឡាយអាចទាញយកមកប្រើប្រាស់នូវកំណែ pre-beta
របស់ខ្លួនដោយសេរី និងមិនមានកាលកំណត់ផងដែរ ។ ដើម្បីចូលទាញយកលោកអ្នកគ្រាន់
តែចុចលើទំព័រ នេះ និងធ្វើការជ្រើសរើសតាមប្រភេទ 32bit រឺ 64bit ជាការស្រេច ។


តំរូវការម៉ាស៊ីនក្នុងការប្រើប្រាស់ Windows 8 គឺ៖
-Processor (CPU): 1GHz
-1GB RAM (32-bit) រឺ 2GB RAM (64-bit)
-ទំហំ Disk ផ្ទុក
16GB (32-bit) រឺ 20GB (64-bit)
-Support ជាមួយ DirectX 9 និង WDDM 1.0 រឺខ្ពស់ជាងនេះ
-អេក្រង់ Touch Screen ប្រសិនជាអ្នកប្រើប្រាស់ចង់ប្រើប្រាស់មុខងារ Touch Screen ។


Windows 8 Developer Preview នឹងត្រូវបាន Install ថ្មីទាំងស្រុងនៅលើម៉ាស៊ីនរបស់លោក
អ្នក តែវានៅរក្សាបានរាល់ទិន្នន័យទាំងអស់របស់ប្រព័ន្ធដំណើរការចាស់ដដែល ដោយមិន
ភ័យថាបាត់នោះឡើយ ។ ដូច្នេះដើម្បីដឹងថាមានអ្វីដែលថ្មី និងប្លែកនោះសូមធ្វើការសាក
ល្បងពេលនេះកុំនៅបង្អង់ទៀតធ្វើអ្វី ៕
ប្រភព៖ VTC
ដោយ៖ យ៉ាវីន

Tags: