យោងតាមសារព័ត៍មានរបរទេសបានឲ្យដឹងថា ក្រុមហ៊ុនសូនី នឹងដាក់លក់នូវឧបករណ៍
ចាក់ភ្លេងឌីជីថលថ្មីមួយឈ្មោះ Z-1000 ដែលដំនើរការដោយប្រព័ន្ធប្រតិបត្តការ Android
ប្រភេទ Gingerbread ដំបូងគេបំផុតសម្រាប់ក្រុមហ៊ុន សូនី។
Z-1000 មានអេក្រង់ទំហំ ៤.៣ អ៊ីង ដំនើរដោយអង្គគណនា NVIDIA Tegra2 1GHz dual-core
CPU និងមានអង្គចងចាំទំហំ ៥១២ មេហ្គាបៃ។ ឧបករណ៍នេះនឹងចូលរួមប្រកូតប្រជែង
ផ្នែកទីផ្សាររបស់ឧបករណ៍ចាក់ភ្លេងអេឡិចត្រូនិចIpod របស់ក្រុមហ៊ុន Apple ។
Z-1000 អាចលេងនូវវីដេអូ និង ចម្រៀងប្រភេទ MPEG-4, AVC, WMV,MP3, ATRAC,
ATRAC, AAC, HE-AAC និង WMA។
ឧបករណ៍នេះគ្រោងនឹងដាក់លក់នៅប្រទេសជប៉ុននៅខែធ្នូខាងមុននេះ ហើយតម្លៃរបស់វា
នឹងត្រូវដាក់លក់យោងតាមទំហំនៃអង្គចងចាំដូចខាងក្រោម៖
Z-1000 16G US$365
Z-1000 32G US$430
Z-1000 64G US$ 561
(Gizmag)
ដោយៈសំអាត