ថ្ងៃរួមភេទខិតជិតមកដល់ហើយ តើលោកអ្នកត្រៀមខ្លួន ហើយឬនៅ? លោកអ្នកនឹងអាច បាត់បង់ព្រហ្មចារី ភាពបរិសុទ្ធ បេះដូងឈឺចាប់ ជូរចត់ ឆ្លងជំងឺកាមរោគ មានកូនមិនចង់ បានជាដើម។ លោកអ្នកបានជ្រាប រួចមកហើយ អំពី វ័យ ដែលត្រូវប្រឡូកក្នុងការរួមភេទ លើកដំបូង វិធីបង្ការការមាន ផ្ទៃពោះដែលមិនចង់បាន វិធីបង្ការការ ឆ្លងជំងឺ កាមរោគ ការនិយាយគ្នា ការភ័យខ្លាច ចំណង់ការថ្នាក់ថ្នម ការត្រៀមខ្លួនពេល ស្នេហាគ្រាដំបូង។ល។ ប៉ុណ្ណេះមិន ទាន់អស់នៅឡើយទេ នៅមានចំណុចផ្សេងៗទៀត ដែលគួរយល់ដឹង និងប្រតិបត្ដិមុនចូល ប្រឡូកក្នុងឆាក រួមភេទ លើកដំបូងនេះ។
សូមកុំឲ្យដូចប្រយោគមួយឃ្លាដែលថា “សប្បាយក្លាយជាទុក្ខ”។
ការរៀនសូត្រនៅ ក្នុងជីវភាពផ្លូវភេទ មនុស្សពេញវ័យ ជាច្រើនមាន អនុស្សាវរីយ៍មិនអាច បំពេញបាន ទៅណាមក ណាជាមួយគ្នា កាន់ដៃគ្នា ដើរ លេងត្រសង ថើបបបោសអង្អែល យ៉ាងស្រើបស្រាល រកទីបំផុតគ្មាន ការចែចង់ និងរឿងអាថ៌កំបាំងផ្សេងទៀត យ៉ាងផ្អែមល្ហែមល្អូកល្អឺន ជាដើម។ សូមភ្លក្សរសជាតិ កាមារម្មណ៍សន្សឹមៗ ថែទាំ និងស្រោចទឹកដាក់ ជីជាបណ្ដើរៗ។ ពោលទំនាក់ទំនងផ្លូវភេទ គឺជាភាព សប្បាយរីករាយនៃ ផល កម្រៃរបស់ បុគ្គលម្នាក់ៗ អ្នកណាធ្វើអ្នកនោះទទួល តែវាមិនមែនជាកាយ ហត្ថកម្មអនាម័យ ឬជាសកម្មភាព ខកចិត្ដដែល គ្រាន់តែ បំពេញឡើង ដូចគេដូចឯង ដែលធ្លាប់ធ្វើនោះទេ។ ចំពោះសេចក្ដីសុខស្រួល ចំណេះដឹងនៃសមត្ថភាព មិនសូវជា ចាំបាច់ប៉ុន្មានទេ ប៉ុន្ដែត្រូវចេះកសាង ទំនុកចិត្ដលើខ្លួនឯងឲ្យបានច្រើន សម្រាប់ផ្ទៀងផ្ទាត់ជាមួយ ដៃគូស្នេហា។ មនុស្សភាគច្រើន បានយកការសម្រេចកាម ដោយខ្លួនឯង (ការលេងប្រដាប់ភេទ ខ្លួនឯង) មករៀនសូត្រ នៅឱកាសនេះ។
ការផ្សងព្រេងពេលរួមភេទលើកដំបូង ប្រៀបបាននឹងលោតហក់ខ្លួនចូលទៅ ក្នុងភាពមិនដែល ធ្លាប់ស្គាល់ និងមិនបានដឹងថា នឹងមានអ្វីកើត ឡើងជាបន្ដបន្ទាប់ នោះឡើយ។ ការរួមភេទគ្រាដំបូង ខ្លះប្រព្រឹត្ដទៅបាន ល្អប្រសើរ ខ្លះបានមធ្យមមានល្អ មានមិនល្អ ខ្លះទៀតគ្មានបាន លទ្ធផលគឺ ទទេសូន្យតែម្ដង។ ជារឿយៗ យុវនារី ឬយុវតីច្រើនខកចិត្ដ រាងចាលលែងចង់ប្រព្រឹត្ដទៀត ទាំងដើម្បីសេចក្ដីសុខស្រួល ទាំងដើម្បីជាល្បែង លើគ្រែរបស់ពួកគេ ។ ដូច្នេះត្រូវការពេលវេលា ដើម្បីសម្របខ្លួនជាមួយដៃគូ និងប្រើប្រាស់ ឱកាសក្រោយទៀត ដើម្បីស្គាល់គ្នាឲ្យ រិតតែច្បាស់។ បែបនេះមិនមែនជារឿងចម្លែកនោះទេ។ ការជួបគ្នាឬចង់ច្របាច់ ចូលគ្នារវាងរឿងរ៉ាវពីរ និងគម្រោង ពីរផ្សេងគ្នា ពិតជាត្រូវការការរៀបចំ តម្រង់តម្រូវចៀស មិនផុតឡើយ។
ទោះបីជាការរួមភេទលើកដំបូងមិនពេញចិត្ដពេញថ្លើមក៏ដោយ ក៏វាជាច្រកមួយឈាន ទៅកាន់មាគ៌ា នៃការផ្សងព្រេងខាងផ្លូវភេទ របស់មនុស្ស ពេញវ័យ។ព្រហ្មចារី ការបាត់បង់ ភាពបរិសុទ្ធ ឬសន្ទះព្រហ្មចារី ដែលកើតឡើងដោយ ការរួមភេទគ្រាដំបូង ដែលមានការស៊ក បញ្ចូលលិង្គនោះ ពិតជាពិបាក សម្រេចចិត្ដណាស់ សម្រាប់មនុស្ស ភាគច្រើន ទោះជាវ័យចាស់ក្ដី វ័យក្មេងក្ដី។ អ្នកខ្លះឆាប់រួសរាន់ រំដោះខ្លួនចេញ ពីគំនាបដ៏រឹងមាំ នោះ និងធ្វើខ្លួនទទួល បាននូវសេរីភាព អ្នកខ្លះទៀតប្រកាន់ បានខ្ជាប់ខ្ជួននូវរនាំង ប្រពៃណីនេះ។ អ្នកដែល រំលោភបំពាន ឈានមុខគេច្រើន តែជាមនុស្សប្រុស ជាពិសេសយុវជន។ រីឯយុវនារីច្រើនតែ ជាមនុស្សបណ្ដែត អារម្មណ៍ ឬជាអ្នករ៉ូម៉ែនទិក ហើយដែលពួកនាង ចូលចិត្ដរក្សា ព្រហ្មចារីភាព ឬភាពបរិសុទ្ធ សម្រាប់ថ្ងៃ អាពាហ៍ពិពាហ៍។ ទាំងនេះគឺជាជម្រើសផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ។ ម្យ៉ាងទៀតរហូតមកដល់ សព្វថ្ងៃនេះ មិនទាន់មាន ក្រិតក្រម ឬច្បាប់ទម្លាប់ណា ដែលតម្រូវឲ្យយុវវ័យ រួមភេទលើកដំបូងនៅ វ័យប៉ុន្មានពិតប្រាកដ នៅឡើយទេ។
បុរាណខ្មែរបានតម្រូវ និងអនុញ្ញាតឲ្យយុវវ័យចាប់ផ្ដើមរួមភេទលើកដំបូងក្រោយថ្ងៃ ក្រាបក្បាល ដល់កន្ទេល (ថ្ងៃរៀបការ)។ ការរៀបការនៅប្រទេសកម្ពុជា ច្រើនរៀបចំឡើងដោយការរៀបចំ ទុកដាក់ពីសំណាក់ ឪពុកម្ដាយ ឬអាណាព្យាបាល ជួនកាលកម្លោះក្រមុំ ទាំងពីរ នោះមិនធ្លាប់ស្គាល់ គ្នាទៀតផង។ បើក្រឡេកមើលច្បាប់ អាពាហ៍ពិពាហ៍នៃ ព្រះរាជាណាចក្រកម្ពុជា យុវជន និងយុវនារី មានសិទ្ធិរៀបការចាប់ ពីអាយុគម្រប់១៨ឆ្នាំ ឡើងទៅ។ តាមការស្រាវជ្រាវនៅតាម បណ្ដាប្រទេសជឿនលឿន ជាពិសេសនៅ ប្រទេសបារាំង យុវវ័យចាប់ផ្ដើម រួមភេទ ដំបូងនៅអាយុ១៧ឆ្នាំ ជាមធ្យម។ បើតាមតួលេខទាំងនេះ បញ្ជាក់ថាយុវវ័យមិនត្រូវ ចាប់ផ្ដើមរួមភេទពេកទេ ព្រោះពួកគាត់មាន ពេលវេលា គ្រប់គ្រាន់ ដើម្បីរៀបចំខ្លួន។
តើគួរនិយាយប្រាប់ឪពុកម្ដាយ ឬអាណាព្យាបាល?
ការហែករឿងអាថ៌កំបាំងដែលជាការសម្ងាត់ និងជាការអៀនខ្មាសផ្ទាល់ខ្លួន ប្រាប់ឪពុកម្ដាយ ពិតជាពិបាក កើតមានឡើងណាស់ ហើយវាជា ដំណាក់កាល មិនអាចកាត់ថ្លៃបានរបស់យុវវ័យ។ អ្វីៗទាំងអស់អាស្រ័យ ទៅលើឪពុកម្ដាយ និងទំនាក់ទំនងដែល យុវវ័យមានចំពោះពួកគាត់។ បើសិនជាលោកអ្នក ស្រុះស្រួលជាមួយ ពួកគាត់ នោះលោកអ្នកពិតជាងាយ និយាយប្រាប់ពួកគាត់។ លើសពីនេះទៅទៀតឪពុកម្ដាយ អាចទូន្មាន លោកអ្នក និយាយប្រាប់លោកអ្នក នូវអ្វីៗជាបទពិសោធន៍ ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ស្នេហាគ្រាដំបូង ព្រមទាំងពួកគាត់ អាចប្រាប់អំពីវិធី ឬមធ្យោបាយទប់ស្កាត់ការ តាំងគភ៌ដែលមិនចង់បាន និងមធ្យោបាយ បង្ការការឆ្លងជំងឺ កាមរោគផងដែរ។
ផ្ទុយទៅវិញ បើសិនជាលោកអ្នកមិនមានអារម្មណ៍ចង់ប្រាប់ពួកគាត់ហើយ និងភ័យខ្លាចនឹងប្រតិកម្ម របស់ពួកគាត់ នោះ សូមរក្សាអាថ៌កំបាំង ដំណាក់កាលគ្រាដំបូង នៃជីវភាពផ្លូវភេទ របស់លោកអ្នក។ ប៉ុន្ដែលោកអ្នកក៏ត្រូវយក ត្រចៀកស្ដាប់គេឯង ខ្លះផង ជាពិសេសអ្នកដែលនៅជុំវិញ លោកអ្នក។ ក្រៅពីឪពុកម្ដាយ ឬអាណាព្យាបាល លោកអ្នកអាចទុកចិត្ដ ឬនិយាយពិភាក្សាជាមួយ ឪពុកមា ឬម្ដាយមីង បងប្រុស បងស្រីបង្កើត ឬបងប្រុស បងស្រីជីដូនមួយ ជាដើម៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល