- អាន ៖ បើកការវាយប្រហារ យក AK-47 បាញ់យន្តហោះ អ្នកដំណើរ វិនាទី ពេលចុះចត សម្លាប់មនុស្ស មួយនាក់
ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ប៉ាគីស្ថាន អន្តរជាតិ Pakistan Inter - national Airlines (PIA) បានទទួលរងនូវការវាយប្រហារ នៅឯអាកាស យានដ្ឋានអន្តរជាតិ Pesha- war នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ អឺរ៉ូញូវ ។
ស្រ្តីម្នាក់ជាជនរងគ្រោះ ធ្វើដំណើរ ជាមួយនឹងកូនស្រីតូចរបស់ ខ្លួន បានស្លាប់បាត់បង់ជីវិតក្រោយ ពីទទួលរងគ្រោះថ្នាក់ គ្រាប់កាំភ្លើង បាញ់ចំក្បាល ពីសំណាក់ ការបាញ់រះ គ្រាប់កាំភ្លើងពីសំណាក់ ក្រុមឧក្រិដ្ឋជន ។ លោក Mohammed Kifayatullah Kahn មន្រ្តីតំណាងអោយ PIAបញ្ជាក់អោយដឹង ថានៅពេលដែលខ្ញុំបាទ បានឈានជើងចូលទៅក្នុងយន្តហោះ ខ្ញុំបាន ឃើញ ស្រ្តីជាជនងរងគ្រោះ ដឹកស្លាប់នៅលើកៅអីរបស់ខ្លួន ខណៈកូនស្រីតូចវ័យ ៩ ឆ្នាំរបស់គាត់ បានស្រែកទ្រហ៊ោយំថា ម៉ាក់ របស់ខ្ញុំស្លាប់ហើយ ម៉ាក់របស់ខ្ញុំ ស្លាប់ហើយ ។
គួររំឭកថា ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរឯទៀត មានភាព ភ័យ ស្លន់ស្លោ ជាខ្លាំង ខណៈពេល ដែលពួកគេ មានការអន្ទះសាជាខ្លាំង ក្នុងការចុះចេញពីយន្តហោះ អោយលឿន តាមតែអាចធ្វើទៅ បាន ពីព្រោះថា ពួកគេខ្លាចយន្តហោះ ផ្ទុះឆេះ ក្រោយពីមានការវាយប្រហារ ។ ដោយឡែក ក្រុម បម្រើការ ៣ នាក់ផ្សេងទៀត ក៏បានទទួលរងនូវ របួស ធ្ងន់ ស្រាល ដូចគ្នាដែរ ស្របពេលដែល កាពី ទែនយន្តហោះ បានរួចផុតពីគ្រាប់កាំភ្លើង និង បានទប់អារម្មណ៍ រួចធ្វើការចុះចត ដោយសុវត្ថិភាព ៕
- អាន ៖ បើកការវាយប្រហារ យក AK-47 បាញ់យន្តហោះ អ្នកដំណើរ វិនាទី ពេលចុះចត សម្លាប់មនុស្ស មួយនាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឹរ៉ូញូវ