CamNews

ប្លែកៗ 

ទារកទើបកើតមានជើង ៦


ក្រុមគ្រូពេទ្យនៅ Pakistan ត្រូវខិតខំយ៉ាងខ្លាំងដើម្បីសង្គ្រោះទារកដែលកើតមកមាន
ជើងដល់ទៅ ៦ ដោយសារជម្ងឺតពូជដ៏ចម្លែកមួយ។

ទារកនេះបានចាប់កំណើតកាលពីសប្ដាហ៍មុនក្នុងគ្រួសារមួយមានទីលំនៅក្នុងក្រុង Sukkur
នៃខេត្រ Sindh ប្រទេស Pakistan ។ បច្ចុប្បន្ន ទារកនេះត្រូវបានថែទាំជាពិសេសដោយក្រុម
គ្រូពេទ្យនៅមន្ទីរសុខាភិបាលជាតិទារកនៅរដ្ឋធានី Karachi, Pakistan។

លោកគ្រូពេទ្យ Jamal Raza អគ្គនាយកនៃមន្ទីរសុខាភិបាលខាងលើបានអោយដឹងថា នេះ
អាចជាករណីទារកភ្លោះដែលមានរាងកាយជាប់គ្នា ប៉ុន្ដែទារកមួយក្នុងចំណោមនោះមិន
អាចរីកចម្រើនបាន ដូច្នេះជាលទ្ធផលគឺទារកដែលបានរីកចម្រើនត្រូវមានរាងកាយបែប
នេះ។

គ្រូពេទ្យ Raza មានប្រសាសន៍ថា ៖ "ទារកមួយក្នុងចំណោមទារកភ្លោះមិនអាចរីកចម្រើន
ផ្នែករាងកាយ ប៉ុន្ដែគេក៏នៅតែបន្សល់ទុកអវយវៈមួយចំនួននៅលើរាងកាយទារកទីពីរ"។





យោងតាមព័ត៌មានពីប្រទេស Pakistan បានអោយដឹងថា ចាប់តាំងពីមានការអំពាវនាវជា
ផ្លូវការដើម្បីរកជំនួយពីប្រជាជនទូទៅសម្រាប់ជួយដល់ទារកនេះ ចៅហ្វាយខេត្រ Sihn ក៏
បានមកមើលក្មេងនេះ និងបានបញ្ជាអោយក្រុមគ្រូពេទ្យពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការ
ថែទាំ ធានានូវសុវត្ថិភាពល្អបំផុតសម្រាប់ទារកដ៏គួរអាណិតនេះ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NYDaily


Tags: strange baby Pakistan