CamNews

ជីវិត និងការងារ 

ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ

ខណៈដែលពលករមកពីស្រុកឆ្ងាយ ចង់ត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារ ដើម្បីទទួល
ឆ្នាំថ្មី អ្នកដែលទើបនឹងក្លាយជាអ្នកមាននៅប្រទេសចិន បែរជាចង់ឆ្លៀតឱកាសថ្ងៃឈប់សម្រាក ដើម្បីទៅទេសចរណ៍នៅក្រៅប្រទេស។


 
អ្នកដំណើរប្រជ្រៀតគ្នា ក្នុងពេលធ្វើដំណើរទៅស្រុកកំណើត ទទួលឆ្នាំថ្មី (រូប ៖ Xinhua)


ដោយយកវ៉ាលីដ៏ធ្ងន់ទៅតាមខ្លួន ឆ្ពោះមកកាន់ស្ថានីយរថភ្លើងក្រោមដី  នៅសៀងហៃ  យុវជន
Linghu Yong កំពុងត្រៀមខ្លួនឡើងលើរថភ្លើងដែលមានអ្នកដំណើរពេញណែន ដើម្បីចាប់ផ្ដើម​ធ្វើដំណើររយៈពេល ៣០ម៉ោង តម្រង់ទៅស្រុក ទទួលឆ្នាំថ្មី។ យុវជនដែលមានអាយុ ១៧ឆ្នាំម្នាក់
នេះ គឺជាបុរសម្នាក់ក្នុងចំណោមអ្នកដែលមានសំណាង បានទៅទទួលឆ្នាំថ្មី នៅឯស្រុកកំណើត។ នៅខាងក្រៅស្ថានីយរថភ្លើង  មានមនុស្សរាប់រយនាក់  ត្រូវស្នាក់នៅឆ្លងរាត្រី  ដើម្បីរង់ចាំទិញ សំបុត្ររថភ្លើង។

Yong ដែលជានិស្សិតមួយរូបកំពុងធ្វើកម្មសិក្សានៅរោងចក្រផលិតទូរស័ព្ទមួយ នៅក្រុង សៀង
ហៃ ថ្លែងថា ៖ “នេះគឺជាលើកដំបូង ដែលខ្ញុំត្រូវទទួលឆ្នាំថ្មី នៅលើរថភ្លើង។ សេចក្ដីប្រាថ្នារបស់ខ្ញុំ គឺការទទួលឆ្នាំថ្មី ដោយជួបជុំគ្រួសារ និងទិញកុំព្យូទ័រ មួយគ្រឿង”។

ចូលឆ្នាំចន្ទគតិនៅប្រទេសចិន គឺជាពេលវេលានៃការបំលាស់ទីធំបំផុតក្នុងឆ្នា មានការធ្វើដំណើរ ប្រមាណជា ៣,៦ពាន់លានលើក តាមរថយន្ដក្រុង យន្ដហោះ រថភ្លើង ត្រូវបានធ្វើឡើងក្នុងរយៈ
ពេល ៤០ថ្ងៃ មុន និងក្រោយពិធីបុណ្យចូលឆ្នាំ។ ខុសពីពលករចំណាកស្រុកក្នុងប្រទេសរាប់លាន
នាក់ ដែលចង់វិលទៅទទួលឆ្នាំថ្មីនៅឯស្រុកកំណើត ក្រុមអ្នកមានជំនាន់ថ្មី និងអ្នកដែលមានជោគ ជ័យក្នុងជីវិតនៅប្រទេសនេះ បែរជាចង់ប្រើប្រាស់ថ្ងៃសម្រាក ដើម្បីហោះទៅបរទេស ឬទៅទេស ចរណ៍នៅឆ្ងាយៗ នៅក្នុងស្រុកទៅវិញ។

Wang Zheng អាយុ ៣៤ឆ្នាំ គណនេយ្យករមួយរូប ធ្វើការនៅក្រុង ប៉េកាំង បានឱ្យដឹងថា គ្រួសារ របស់ខ្លួននឹងទៅសម្រាកលំហែកាយនៅលើកោះ Hainan បើទោះនៅទីនេះ ល្បីខាងទំនិញមាន តម្លៃថ្លៃហួសហេតុក៏ដោយ។ នាងបន្ដថា ៖ “ហេតុអ្វីមិននាំគ្នាទៅសម្រាកលំហែកាយ ប្រកបដោយ ភាពអស្ចារ្យ ជំនួសឱ្យការដែលគ្រាន់តែញ៉ាំអាហារនៅផ្ទះជាមួយក្រុមគ្រួសារ ឬទៅវត្ត? ទាំងនេះ ហួសសម័យហើយ”។

ចំណែកក្រុងហុងកុង អាជ្ញាធរ បានព្យាករណ៍ថា នឹងមានភ្ញៀវទេសចរណ៍ ជិត ៨លាននាក់ មក
កាន់ទីនេះ ក្នុងអំឡុងពីថ្ងៃទី ២៩មករា ដល់ ៦កុម្ភៈ ដែលចំនួននេះ ច្រើនជាងប្រជាជនក្នុង ក្រុងនេះ ទៅទៀត។ ភ្ញៀវទេសចរណ៍មកកាន់ក្រុងហុងកុង ភាគច្រើនមកពីចិនដីគោក នេះគឺជាឥទ្ធិពលវិជ្ជ មានពីចំណូលរបស់ពួកគេកើនឡើង និងការកែលំអតម្លៃប្រាក់យេន ក្នុងរយៈពេលកន្លង។

ចំណែកក្រុង Las Vegas នៅ អាមេរិក ឯណោះវិញ បានចាត់ទុកចូលឆ្នាំថ្មីរបស់ចិន គឺជាឱកាស
រក ស៊ីមួយ។ បណ្ដាសណ្ឋាគារ ហាងទំនិញ បនល្បែង នៅទីនេះ ត្រូវបានរៀបចំ តុបតែងយ៉ាង ស្រស់ស្អាត និងមានពាក្យជូនពរឆ្នាំថ្មី រួមនឹងរបស់របរ អំណោយពណ៌ក្រហម លឿង ដើម្បីទាក់
ទាញ ភ្ញៀវអ្នកមាន មកពីប្រទេសចិន។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ជីវិតរបស់ពលរដ្ឋ ក្នុងតំបន់ត្រជាក់បំផុត ក្នុងពិភពលោក

Bill Gates បង្ហើបពីគោលដៅ កំពូលចុងក្រោយ នៃ​ជីវិត​របស់ខ្លួន

យុវវ័យសឹង្ហបុរី ឈឺក្បាល ព្រោះតែត្រូវចំណាយច្រើន សម្រាប់ជីវភាព


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE/AP


Tags: Wang Zheng Hainan Las Vegas Linghu Yong China New Year