CamNews

ទូរស័ព្ទ 

Apple ទាត់ចោល Samsung ចាប់យក TSMC របស់តៃវ៉ាន់

តួនាទីផ្គត់ផ្គង់ Processor (CPU) A6,A7 សំរាប់ iPhone ជំនាន់ថ្មីនឹងត្រូវស្ថិតនៅក្រោមការ
ទទួលខុសត្រូវរបស់ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ជាអ្នកផលិត ។ ដែលកន្លងមក បួនជំនាន់
iPhone និង ២ជំនាន់ iPad សុទ្ធតែបានប្រើប្រាស់ Chip ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន
Samsung ។

តាមប្រភពពី Digitimes បានអោយដឹងថា Apple បានចុះកិច្ចព្រមព្រាងជាមួយ TSMC
(Taiwan Semiconductor Company) ដើម្បីបន្ត ដំណើរការអភិវឌ្ឍន៍នូវ Processor (CPU)
សំរាប់ iPhone និង iPad ជំនាន់ថ្មី ខណៈពេលដែល Apple បានធ្វើការបញ្ឈប់លែងអោយ
Samsung ទទួលភារកិច្ចនេះ ។ ហើយដើម្បីក្លាយជាដៃគូដ៏ល្អជាមួយ Apple , TSMC បានធ្វើ
ការបន្ធូរបន្ថយកំរិតតំលៃមួយដ៏សមស្របបំផុតបើធៀបជាមួយ Samsung ។

តាមអ្នកជំនាញទាំងឡាយបានអោយដឹងថាអកប្បកិរិយារបស់ Apple រយៈពេលកន្លងមកថ្មីៗ
នេះបានបង្ហាញអោយឃើញច្បាស់ពីការព្យាយាមជាបណ្តើរៗរបស់ Apple ក្នុងការកាត់បន្ថយ
ទំនាក់ទំនងជាមួយ Samsung ដែលជាក្រុមហ៊ុនប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតនៅលើ
ទីផ្សារផ្នែកទូរស័ព្ទ Smartphone ,Tablet រហូតដល់ Laptop កំរាស់ស្តើង របស់ Apple ។ មិន
ត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនទាំងពីរនេះថែមទាំងធ្លាប់បានប្តឹងផ្តល់គ្នាឡើងទៅតុលាការនៅក្នុង
បណ្តាប្រទេសមួយចំនួនដើម្បី ទប់ស្កាត់ចរាចរណ៍របស់គូប្រជែងលើទីផ្សារទៀតផង ។

តាមការព្យាករណ៍ chip A6 របស់ Apple នឹងត្រូវបានផលិតតាមគោលការណ៍ ២៨ nm និង
មាន4 cores ដូច Nvidia Tegra 3 យ៉ាងដូច្នោះ ៕
ប្រភព៖ Digitimes
ដោយ៖ រដ្ឋា

Tags: