CamNews

ទូរស័ព្ទ 

Nokia N9 ចេញយុទ្ធនាការជ្រើសរើស​អ្នក​មាន​ទេព្យកោសល្យ​ផ្នែកសិល្បៈ

កាលពីចុងសប្តាហ៍កន្លងទៅនេះ Nokia N9 បានរៀបចំកម្មវិធីដ៏សប្បាយរីករាយមួយនៅផ្សារ
ទំនើបសុរិយា ដោយបានអញ្ជើញទស្សនិកជននៅនឹកន្លែងអោយឡើងមកបញ្ចេញសមត្ថភាព ផ្នែកសិល្បៈ ដូចជា ៖ សំដែង កំប្លែង ច្រៀង រាំ និងគូររូបជាដើម។
បេក្ខជន-បេក្ខនារីទាំងឡាយ ដែលទទួលបានការគាំទ្រ​និងអបអរច្រើនលើសលប់ពីសំណាក់​
អ្នកចូលរួមទស្សនា ត្រូវបានប្រគល់រង្វាន់សំបុត្រ VIP ចូលរួមក្មវិធីសម្ពោធន៍ស្មាតហ្វូន Nokia
N9 ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១១។
យោងតាមលោក អ៊ី-សុគន្ធ ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនNokia ប្រចាំនៅកម្ពុជា-ឡាវ៖ កម្មវិធីខាងលើនេះគឺជាវគ្គទីមួយនៃយុទ្ធនាការជ្រើសរើសអ្នកចូលរួមក្នុងកម្មវិធីសម្ពោធន៍
ស្មាតហ្វូន Nokia N9 ។ លោកបានបន្ថែមថា វគ្គបន្តបន្ទាប់ទៀតនឹងរៀបចំធ្វើដូចខាងក្រោម
តាមកាលវិភាគដូចខាងក្រោម ៖
� ផ្សារទំនើបសុវណ្ណា នៅថ្ងៃទី២១-២២ កញ្ញា ២០១១
� ផ្សាររាត្រីក្បែរផ្សារចាស់ នៅថ្ងៃទី២៤-២៥ កញ្ញា ២០១១
� ផ្សារទំនើបស៊ីធីម៉ល នៅថ្ងៃទី ១-២ តុលា ២០១១
� ទីក្រុងកោះពេជ្រ នៅថ្ងៃទី ៤-៥ តុលា ២០១១

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពជ្រើសរើសអ្នកឈ្នះសំបុត្រ VIP ទៅចូលរួមកម្មវិធី​សម្ពោធន៍​
ស្មាតហ្វូន Nokia N9 កម្មវិធីខាងលើនៅមានសកម្មភាពលេងហ្គេម, សកម្មភាពទស្សន៍​ទាយ​
ឈ្មោះនារីដែលកាន់បង្ហាញ Nokia N9 ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម, និងសកម្មភាព​បង្ហាញ​
ពីអ្វីដែលថ្មីហើយប្លែកពីស្មាតហ្វូន Nokia។
ឧទាហរណ៍ខ្លះៗនៃសកម្មភាពបង្ហាញនូវអ្វី ដែលថ្មីហើយប្លែកមានដូចជា (១) Swipe៖ សកម្មភាពបញ្ជា​ស្មាតហ្វូនដោយប្រើម្រាមដៃផាត់ឬអូសចុះ-ឡើងនៅលើផ្ទៃ​អេក្រង់​ដែល
គ្មាន Home Key បាន សេចក្តីថាគ្រាន់តែយកម្រាមដៃអូសចេញពីជ្រុងណាមួយនៃអេក្រង់
នឹងត្រលប់ក្រោយ ឬមកដល់កន្លែងដើមវិញភ្លាម (២) ការបង្ហាញ​សមត្ថភាព​ដំណើរការជា
ប្រក្រតីនៃ Nokia N9 ទោះជាបើកកម្មវិធីដល់​ទៅរាប់​សិបកម្មវិធីក៏ដោយ (៣) បច្ចេកវិទ្យា NFC
ដែលបច្ចេកវិទ្យាបញ្ជូនសំលេង/រូបភាព/វីដេអូ/លេខ ទំនាក់ទំនងដោយពុំចាំបាច់ប្រើខ្សែភ្ជាប់
ឬ Bluetooth គឺគ្រាន់តែយកស្មាតហ្វូនមកប៉ះគ្នាផ្នែកខាងខ្នង ឬយកវាទៅប៉ះជាមួយជាធុង
បាស ដែលទ្រទ្រង់ NFC គឺអាចប្រើការបានភ្លាម។

ប្រភព៖ RVO
ដោយ៖ មិនា

Tags: