គួរយល់ដឹង ៖  ជាការពិតណាស់  នៅលើទីផ្សារពិតជាមានមុខទំនិញជាច្រើនបានដាក់
តាំងលក់ដើម្បីអោយអតិថិជនជាវទិញយកមកប្រើប្រាស់ក្នុងហេតុផលផ្សេងៗ។ ដោយ
ឡែក លោកអ្នកប្រាកដជាមានបានដឹងច្បាស់ថា  មុខម្ហូប ឬ  បន្លែផ្លែឈើមួយណាដែល
មានផលប្រយោជន៏ល្អចំពោះរាងកាយ និងសុខភាព។
ដូច្នេះ ពេលនេះយើងខ្ញុំ  សូមជម្រាបជូនដល់បណ្តាប្រិយមិត្តអ្នកទស្សនាអោយបានថា  មានបន្លែ
 ផ្លែឈើចំនួន ៥  មុខដែលអាចជួយអោយលោកអ្នកមានអាយុវែង និងសុខភាពល្អ  ហើយបន្លែផ្លែ
 ឈើទាំង ៥ មុខនោះរួមមានដូចជា ៖
ប៉េងប៉ោះ     ជាការពិតណាស់  បើយោងតាមលោកវេជ្ជបណ្ឌិត  Dr Damian Kristof  ដែលជាវេជ្ជ
 បណ្ឌិតជំនាញខាងអាហារបំប៉ន  បានអោយដឹងថានៅក្នុង  ប៉េងប៉ោះ  គឺមានសារធាតុចិញ្ចឹមម៉្យាង
 ដោយអាចជួយដល់ស្បែករបស់លោកអ្នក ជាពិសេសជួយការពារពីពន្លឺព្រះអាទិត្យ ។  លោកបាន
 បញ្ជាក់បន្ថែមថា គួរតែញ៉ាំវាយ៉ាងហោចណាស់អោយបាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៏។
ឆៃថាវ  បើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សាលាពេទ្យនៃទីក្រុងឡុងដុង បានអោយដឹង
 ថា  ឆៃថាវគឺមានសារធាតុម៉្យាងដែលក្រោយពីលោកអ្នកញ៉ាំវា នោះនឹងអាចការពារជម្ងឺបេះដូង ជា
 ពិសេស ប្រសិនបើលោកអ្នកញ៉ាំវាបានច្រើនកាលណា វានិងអាចជួយកាត់បន្ថយសំពាធឈាមមិន
 អោយឡើងខ្ពស់។ ដើម្បីជាការប្រសើរចំពោះសុខភាពរាងកាយ លោកអ្នកគួរណា  ញ៉ាំអោយបាន
 ២ ទៅ ៣ ដងក្នុងមួយសប្តាហ៏។
ត្រីសាឌីន   ប្រាកដណាស់នៅពេលដែលលោកអ្នកបានញ៉ាំត្រីសាឌីន  នោះវានិងជួយកាត់បន្ថយ
 ជម្ងឺរាំរ៉ៃនៅក្នុងខ្លួន  ដោយបានមកពីសារធាតុ  omega-3  រួមផ្សំជាមួយនិង  calcium ដែលមាននៅ
 ក្នុងពពួកត្រីមួយនេះ។ បើយោងទៅតាមលោកវេជ្ជបណ្ឌិត Dr Kristof ក៏បានអោយដឹងថា វាគឺជាការ
ប្រសើរ បើសិនណាលោកអ្នកអាចទទួលវាបានចន្លោះពី ២ ទៅ ៣ដងនៅក្នុងមួយសប្តាហ៏ដោយជំ
រើសដ៏ល្អ គឺការទទួលទានត្រីស្រស់ៗ។
ខាត់ណា   ដោយមានការណែនាំពីវេជ្ជបណ្ឌិតរូបនេះដដែលក៏បានបញ្ជាក់យ៉ាងច្បាស់ថា ខាត់ណា
 ក៏មានសារៈសំខាន់ចំពោះសុខភាពរាងកាយ ដោយវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការកំចាត់ជាតិ
ពុលចេញពីក្នុងថ្លើម។ ដើម្បីល្អចំពោះសុខភាព លោកអ្នកគួរទទួលទានអោយបានរៀងរាល់ថ្ងៃទើប
ជាការប្រសើរ។
ស៊ុត   បើតាមការសិក្សាស្រាវជា្រវបានបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងស៊ុតមានវីតាមីន  B និងសារ
ធាតុចិញ្ចឹមផ្សេងទៀត  ដែលវាជាជម្រើសដ៏ល្អក្នុងការកាត់បន្ថយជាតិខ្លាញ់  នៅក្នុងខ្លួនមិនអោយ
ឡើងខ្ពស់លើសពីនេះទៅទៀត បើយោងតាមលោកវេជ្ជបណ្ឌិតរូបនេះ  ក៏បានបញ្ជាក់ថាវីតាមីន B
ភាគច្រើនមាននៅក្នុងស៊ុតពណ៌លឿង    ដើម្បីជាប្រយោជន៏ចំពោះសុខភាពរាងកាយ   លោកអ្នក
គួរទទួលទានអោយបានរៀងរាល់ថ្ងៃទើបជាការប្រសើរ៕
ដោយ ៖ មង្គល
ប្រភព ៖ lifestyle.yahoo