យានយន្ដ៖ បង្ហាញវត្ដមានសមាជិកថ្មីទៀតហើយ របស់ក្រុមហ៊ុន ហុងដា ជាមួយនិងការរចនាម៉ូតប្លែកស្ទើតែស្មានមិនដល់ នោះគឺ ស៊េរីថ្មីម៉ូដែល Honda Ruckus 2015 ។
ដោយមានការគាំទ្រ និង កោតសរសើរច្រើន ពីបណ្ដាសំណាក់អតិថិជនអ្នកប្រើប្រាស់ ក្រុមហ៊ុន ហុងដា បានកាន់តែបន្ថែមល្បើន សន្ទុះនៃការគ្រប់គ្រង លើផ្នែកនៃការឆ្នៃម៉ូត ធ្វើយ៉ាងណាដើម្បី ឲ្យមានការសម្រេចបាននូវលទ្ធផលល្អ ប្រសើរ ទាំងគុណភាព គុណតម្លៃ និង ពេញនិយម ។ ដោយសារតែមានការខិតខំប្រឹងប្រែងខ្លាំងដូច្នោះ ក្រុមហ៊ុនក៏បានសម្រេចស្នាដៃនៃ រូបរាងប្លែកមួយនេះឡើង ដែលប្រើថាមពលកម្លាំងម៉ាស៊ីន ៤៩ សេសេ ប្រអប់លេខអូតូ ប្រើដំណាក់កាលប៊ីស្ដុងរត់ ៤ តង់ ដែលអាចជួយឲ្យម៉ាស៊ីនមានសន្ទុះខ្លាំង។ ផ្នែកក្រៅ Honda Ruckus 2015 ប្រើស៊ឺម៉ាំង ១ ដើម ផ្នែកបញ្ជាប្រេងសាំង ប្រើប៊ិច ចំណែកកង់មុខ ក្រោយ ប្រើហ្រ្វាំងស្បែក។
តោះដើម្បីកាន់តែច្បាស់ទស្សនារូបភាពខាងក្រោម ៖
រីឯតម្លៃវិញ បើយោងតាមការបកស្រាយបង្ហាញរបស់គេហទំព័រ គឺ ២៦៤៩ ដុល្លារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed