CamNews

ផលិតផលថ្មី 

(Game សេរីថ្មី) King Arthur: Fallen Champions - ការយាងត្រលប់របស់ស្ដេច

ដើម្បីបន្ដបំពេញចិត្តអ្នកគាំទ្រសេរី game King Arthur ដែលកំពុងទទួលជោគ
ជ័យនាពេលនេះ Fallen Champions បានបញ្ចេញកំណែថ្មីមួយទៀតហើយ...



បន្ទាប់ពីបានទទួលជោគជ័យកាលពីឆ្នាំ២០០៩ សម្រាប់ game King Arthur � The Role
playing Wargame, ក្រុមហ៊ុន NeoCore Games ពេលនេះកំពុងមានក្ដីសង្ឃឹមយ៉ាងខ្លាំងទៅ
លើ game កំណែថ្មីរបស់ខ្លួន។

King Arthur: Fallen Champions � Trailer

ចាប់ពីថ្ងៃទី១៦ខែកញ្ញា អ្នកគាំទ្ររបស់ game សេរី RTS នឹងមានឱកាសសាកល្បង game
ដែលមានឈ្មោះថា King Arthur: Fallen Champions ក្នុងកំណែថ្មីបំផុតដែលត្រូវបានអភិ
វឍ្ឍជាច្រើនចំនុច។កំណែថ្មីនេះត្រូវបានគេជឿជាក់ថានឹងទទួលបានជោគជ័យជាងមុន។

ជាមួយតម្លៃ១០ដុល្លារនិងលេងបានលើអ៊ីនធឺរណិតប៉ុណ្ណោះ ដំណើរនៃរឿងនេះនឹងមិនរៀប
រាប់ច្រើននោះទេ វានឹងចូលដល់សាច់រឿងសំខាន់តែម្ដង។ក្នុង game នេះអ្នកនឹងបានដើរតួ
ជាតួអង្គអ្នកក្លាហាន៣រូបក្នុងជំនាន់បះបោរបស់ Arthur នោះគឺ អ្នកក្លាហាន Sir Lionel, Drest
និង Lady Corrigan។


ក្នុងផ្នែក campaign អ្នកលេងនឹងត្រូវផ្លាស់ប្ដូរតួអង្គរវាងអ្នកក្លាហានទាំង៣រូបក្រោយពីបាន
សម្រេចភារកិច្ចនិមួយៗ ហើយតួអង្គនិមួយៗក៏នឹងមានគោលដៅនិងសំណើរផ្សេងៗគ្នាផង
ដែរ។


ប្រព័ន្ធភារកិច្ចរបស់ game តាមរយៈតួអង្គសំខាន់ៗទាំង៣ក៏មានភាពសម្បូរបែប។វាមិនមាន
ឃ្លាវែងៗដែលពិបាកយល់នោះទេ តែវានាំអ្នកលេងចូលទៅកាន់សមរភូមិមួយរំពេច។


ជាទូទៅ ក្នុងសេរី game RTS ផ្សេង យុទ្ធសាស្ដ្រតែងមានសារសំខាន់ជាងគេ។បើសឹនអ្នកធ្លាប់
បានលេង game សេរី Total War អ្នកនឹងដឹងថា Fallen Champions មានចំនុចស្រដៀងនេះ
ច្រើន។សមរភូមិក្នុង game នេះរួមមានព្រៃភ្នំ ទន្លេ និងវិមានជាដើម។ប្រការទាំងនេះធ្វើឱ្យអ្នក
លេងកាន់តែឈឺក្បាលនៅពេលរៀបចំយុទ្ធសាស្រ្ដឱ្យបានល្អបំផុត។


បណ្ដាក្រុមយោធាតែងត្រូវបានបញ្ជាដោយត្រឹមត្រូវនិងសមស្រប។ចំនុចខ្សោយតែមួយរបស់
AI នោះគឺ ការងាយនឹងស្មាតត្រូវ។ឱ្យតែបានលេង១ទៅ២ដង អ្នកលេងអាចនឹងដឹងពីវិធីបញ្ជា
ទ័ព។


ភារកិច្ចក្នុង Fallen Champions គឺត្រូវចំណាយពេលប្រមាណជា១ម៉ោងប៉ុណ្ណោះ ដូច្នេះអ្នកមិន
បាច់ព្រួយបារម្ភច្រើនចំពោះការខាតពេលឡើយ។


ជាមួយតម្លៃ១០ដុល្លារ King Arthur: Fallen Champions ប្រាកដណាស់ថា វាគឺជា game ដ៏
អស្ចារ្យ។បើទោះជាវានៅមានកំហុសតិចតួចដូចជា save game នៅកណ្ដាលទីឬចំនុចមួយចំ
នួននៅក្នុងប្រព័ន្ធភារកិច្ច ប៉ុន្ដែកំណែថ្មី នេះរបស់ Neocore Games នឹងបំពេញចិត្តអ្នកបាន។
បើទោះអ្នកមិនធ្លាប់បានសាកល្បងសេរី game King Arthur ក៏ដោយ ប៉ុន្ដែ Fallen Champions
ស័ក្ដិសមនឹងមានឈ្មោះក្នុងតារាង game ដ៏អស្ចារ្យរបស់អ្នក។ game នេះត្រូវបានចេញលក់
កាលពីថ្ងៃទី១៦កញ្ញាសម្រាប់ប្រព័ន្ធ PC ៕

System Requirement
:
OS: Windows XP, Vista or Seven
Processor: AMD Athlon 4000+ or equivalent Intel CPU
RAM: 1 GB for Windows XP - 1,5 GB for Vista, 7
HDD: 8 GB
Video: 256 MB NVIDIA 8600 GT, ATI Radeon HD3650
Sound: DirectX 9-compliant sound card
DirectX�: 9.0c or higher
Download here or here
Password (if need): www.netkingvn.com

ដោយៈសូរីយ៉ា

Tags: