ជប៉ុន៖ តាមការបង្ហាញពីទស្សានាដ្ដីរថយន្ដជប៉ុន កាលពីដើមខែ កក្កដានេះ បានអោយដឹង
ថា ក្រុមហ៊ុន Toyota ជប៉ុនបានកែច្នៃរថយន្ដម៉ាក Subaru BRZ ដ៏ថ្មីមួយ ដែលមើលទៅមាន
រាងស៊ិចស៊ី តូចច្រឡឹង និងមានលក្ខណៈស្ដង់ដាអន្ដរជាតិទៀតផង។ រថយន្ដនេះទៀតសោត
ក្រុមហ៊ុននឹងគ្រងដាក់លក់ នៅបំណាច់ឆ្នាំ ២០១២ ខាងមុខនេះ ដែលគេសង្ឃឹមថានឹងមាន
អតិថិជន ដ៏ច្រើនលើសលប់ចូលមកទិញរថយន្ដនេះ ទៅប្រើប្រាស់។
តាមការប្រាប់ពីក្រុមហ៊ុន Toyota បានអោយដឹងថា រថយន្ដនេះ ត្រូវបានកែច្នៃឡើង អោយ
មានភាពត្រូចច្រឡឹង ស៊ិចស៊ី ដែលមើលទៅមានភាពទាន់សម័យ និងជាពិសេស គឺការតំរូវ
ចិត្តរបស់អតិថិជន នាពេលសម័យបច្ចុប្បន្ន។
គួររំលឹកផងដែរថា រថយន្ដនេះគឺត្រូវដាក់ដំណើរការដោយកម្លាំងម៉ាស៊ីន 268 សេះ ចំនួនម៉ា
ស៊ីន 6-V និងស៊ីសាំងត្រឹមតែ ២.0 លីត្រក្នុងរយៈចំងាយ ១០០ គីឡូម៉ែត្រប៉ុណ្ណោះ។ តម្លៃរបស់
រថយន្ដនេះគឺ ២៥,០០០ ដុល្លារ៕
ដោយ៖ តារា
ប្រភព៖ yahoo