CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Samsung មានគំរោងបិទមិនអោយលក់ iPhone 5

នាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Samsung ម្នាក់បានបង្ហើបអោយដឹងថាក្រុមហ៊ុន បានត្រៀម
ខ្លួនជាស្រេចថានឹងធ្វើការប្តឹង iPhone 5 ភ្លាម ក្រោយពេលដែលក្រុមហ៊ុន Apple បង្ហាញ
វត្តមានសមិទ្ធិផលថ្មីរបស់ខ្លួននេះនៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ប្រភពត៌មានមិនបង្ហាញឈ្មោះមួយចេញពីក្រុមហ៊ុន Samsung បានធ្វើការបរិយាយនៅលើ
ទំព័រ Korea Times ថាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីឈ្មោះរបស់ កូរ៉េខាងត្បូងមួយនេះ ត្រៀម
ធ្វើការប្តឹងក្រុមហ៊ុន Apple ពីបទចោទប្រកាន់ថាមានប័នកម្មសិទ្ធបញ្ញាជាច្រើនរបស់
របស់ Samsung ដែលទាក់ទងនឹងបច្ចេកវិទ្យាឥតខ្សែ (wireless) ត្រូវបាន Apple លួចយក
ដោយខុសច្បាប់ ។ ហេតុដូច្នេះហើយក្រុមហ៊ុន Samsung នឹងធ្វើការហាមឃាត់ភ្លាមៗមិន
អោយលក់ iPhone 5 នៅក្នុងប្រទេសកូរ៉េខាងត្បូង ឡើយគឺខណៈពេលដែលទូរស័ព្ទជំនាន់
ទី ៥ នេះបង្ហាញវត្តមានខ្លួនភ្លាមនោះ ។

នាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Samsung ម្នាក់បានអោយដឹងថា "នៅពេល Apple បង្ហាញ
វត្តមាន iPhone 5 នៅក្នុងប្រទេសកូរ៉េខាងត្បូងពេលណា ក្រុមហ៊ុន Samsung នឹងធ្វើការប្តឹង
Apple ភ្លាមៗពីទោសក្រុមហ៊ុននេះបានរំលោភបំពានលើកម្មសិទ្ធិបញ្ញាបច្ចេកវិទ្យារបស់
Samsung "។ លោកបានបន្ថែមថា " Apple ត្រូវលប់បំបាត់ចោលអោយអស់រាល់មុខងារ
នៃបច្ចេកវិទ្យាដែលលួចពី Samsung ទើបអាចលក់ផលិតផលនេះនៅក្នុងប្រទេសកូរ៉េខាង
ត្បូងបាន" ។

នេះប្រហែលជាឱកាសរបស់ Samsung ដើម្បីធ្វើការវាយបកទៅ Apple វិញហើយ បន្ទាប់ពី
Apple បានធ្វើការឈ្លានពានជាបន្តបន្ទាប់ទៅលើខ្លួនក្នុងរយៈកាលកន្លងមក ។ តួយ៉ាង
សង្រ្គាមវាងក្រុមហ៊ុនទាំងពីរបានបង្កភាពតានតឹងកាន់តែខ្លាំងបំផុតនោះគឺខណៈពេលដែល
Samsung ត្រូវបង្ខំចិត្តដកឧបករណ៍ Tablet ប្រភេទថ្មីរបស់ខ្លួន Galaxy Tab 7.7 ចេញពីតូប
លក់នៅក្នុងកម្មវិធីតាំងពិព័រណ៍ IFA កាលពីកំឡុងសប្តាហ៍កន្លងទៅនេះ ។ មិនតែប៉ុណ្ណោះ
Samsung ក៏ធ្លាប់ប្រឈមនឹងច្បាប់ហាមមិនអោយផលិតផល Galaxy Tab 10.1 របស់ខ្លួន
ធ្វើចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសអាល្លឺម៉ង់ទៀតផង ។​ តែទោះជាយ៉ាងនេះក្តីនាយក
ប្រត្តិបត្តិរបស់ Samsung ម្នាក់ដែលមិនបង្ហាញឈ្មោះបានធ្វើប្រកាសអោយដឹងដែរថា
"ចំពោះបញ្ហាជាមួយ Apple នៅក្នុងប្រទេស អាល្លឺម៉ង់ នឹងត្រូវ "ធ្វើការប្តូរទីដៅ" ពីព្រោះពួក
ខ្ញុំមានសំអាងផ្សេងដោយឡែក ហើយក៏មានសង្ឃឹមយ៉ាងមុតមាំក្នុងសង្រ្គាមមួយនេះ... "
ប្រសិនជា Samsung ឈ្នះ Apple ក្នុងប្រទេស អាល្លឺម៉ង់ នោះវាជាជំហ៊ានដំបូងក្នុងការវាយ
លុក,និងអាស្រ័យដោយហេតុនេះហើយពួកយើងនឹងប្រឹងប្រែងតស៊ូអស់ពីកំលាំងកាយចិត្ត
ដើម្បីប្តឹង iPhone 5 នៅពេលខាងមុខនេះផងដែរ..." ៕
ប្រភព៖ Danrti
ដោយ៖ យ៉ាវីន

Tags: