ជំនាន់ទី៣ របស់ Apple iPad ប្រហែលជានឹងមិនត្រូវបានបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ
ឡើយ ព្រោះពេលបច្ចុប្បន្ននេះ Apple iPad 2 កំពុងតែនៅបន្តនិងគ្រប់គ្រងបាននៅឡើយលើ
ទីផ្សារ Tablet ខណៈពេលដែលគូប្រកួតផ្សេងៗហៀបនឹងបាត់មុខទៅវិញនោះ ។
ក្នុងកំឡុងពេលដែលពិភពបច្ចេកវិទ្យាបាន"ខ្សឹបខ្សៀវគ្នា" ពីបញ្ហាដែលថា Apple បានត្រៀម
ខ្លួនរួចរាល់ហើយដើម្បីបញ្ចេញបច្ចេកវិទ្យាចុងក្រោយគំរូ Tablet ថ្មីមួយទៀតជំនាន់ទី៣
( iPad 3) នោះ ក៏មានប្រភពពត៌មានមួយចំនួនបានលេចចេញពីខាង Apple ថាក្រុមហ៊ុននេះ
នឹងមិនមានការប្រញ៉ាប់ប្រញ៉ាល់ឡើយនៅក្នុងការបង្ហាញវត្តមានរបស់ iPad 3 នៅក្នុងឆ្នាំនេះ
ជាមួយនឹងមូលហេតុដ៏ងាយគឺៈ បណ្តាដៃគូប្រកួតផ្សេងៗរួមមានដូចជា HP TouchPad,
BlackBerry PlayBook, Motorola Xoom� គឺហៀបនឹងដាច់ខ្យល់ទៅហើយ ។
Mark Moskowitz អ្នកវិភាគរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ J. P. Morgan បានអោយដឹងថា បើទោះ
បីជាគំរូជំនាន់ថ្មីទី៣ របស់ Apple (iPad 3) មានវត្តមាននៅកន្លែងផលិតហើយក្តី ប៉ុន្តែចំពោះ
វត្តមាននៅលើទីផ្សារវិញត្រូវរង់ចាំរហូតដល់ឆ្នាំ ២០១២ ទើបផលិតផលថ្មីនេះបង្ហាញខ្លួន ។
លោក Mark Moskowitz បានអត្ថាធិប្បាយបន្ថែម " បណ្តាគូប្រជែងជាមួយវាកាន់តែខ្សោយ
នោះការបង្ហាញវត្តមានរបស់ iPad 3 កាន់តែត្រូវពន្យារពេលយូរពីព្រោះ Apple មានគំរោង
ទាញផលចំណេញអោយកាន់តែច្រើនបន្ថែមទៀតពី iPad 2 នេះ " ។ ប៉ុន្តែទន្ទឹមនឹងនោះក្នុង
ទីផ្សារបច្ចេកវិទ្យាក៏កំពុងតែមានជំនឿយ៉ាងមុតមាំពីភាពជោគជ័យលើគំរូចំនួនពីរនៃសមិទ្ធិ
ផល Tablet របស់ Sony ដែលទើបតែបានឧទ្ទេសនាម និងគំរូ Tablet ដែល Amazon ត្រៀម
នឹងធ្វើការបង្ហាញវត្តមាននាពេលខាងមុខនេះ ។ ហើយប្រសិនបើក្តីរំពឹងនេះទទួលបានជា
ផ្លែផ្កានោះ iPad 3 ក៏មិនបង្អង់ទៀតដែរក្នុងការបង្ហាញវត្តមានរបស់ខ្លួននៅលើទីផ្សារ ៕
ប្រភព៖ ICTnews
ដោយ ៖ រដ្ឋា