CamNews

ម៉ូតូ 

កាន់តែទំនើបទៀតហើយ ជាមួយនឹង Ducati Hypermotard​ 2015

យានយន្ដ៖ ក្រុមហ៊ុន ducati ចូលខ្លួនមកពញ្ញាក់អារម្មណ៍ប្រិយមិត្ដម្ដងទៀតហើយ ជាមួយ ផលិតផលថ្មីរបស់​ខ្លួនសម្រាប់ឆ្នាំ ២០១៥ នេាះគឺ ducati hypermotard ស៊េរីឆ្នាំ 2015។ 

ដោយស្ថិតក្រោមការពេញនិយម និង គាំទ្រខ្ពស់ពីប្រិយមិត្ដ ក្រុមហ៊ុនផលិត ម៉ូតួធំ ducati ក៏បានខិតខំប្រឹងប្រែង​បង្កើនសន្ទុះនៃការផលិត ព្រមទាំងសមត្ថភាពនៃការឆ្នៃម៉ូតផលិតផលរបស់​ខ្លួន ឲ្យកាន់តែទំនើប និងទាន់តម្រូវការ​ចាំបាច់ របស់អតិថិជន ​ជាពិសេស​ យុវវ័យសម័យម៉ូតូធំ ដែលបច្ចុប្បន្នត្រូវបានមើលឃើញដោយ​ជាក់ ច្បាស់ក្នុងទឹកដីអាស៊ីយើងនេះ ។ 

ឆ្លងកាត់តាមការមើលឃើញយ៉ាងដូច្នេះដែរ​ ម៉ូដែល ducati hypermotard ស៊េរីឆ្នាំ 2015 នេះ បានត្រូវទទួល​ការ ឧទ្ទេសនាមពីក្រុមហ៊ុនរបស់ខ្លួនថា​ ជា​តួអង្គយ៉ាងមានសមត្ថភាពខ្ពស់បំផុតលើវិថីនៃការធ្វើដំណើរ ដែល​ប្រកបដោយ ទំនុកចិត្ដយ៉ាងមុតមាំ ។​

សមាសភាពរបស់ ducati hypermotard ស៊េរីឆ្នាំ 2015 ត្រូវបានបំពាក់មកជាមួយ នូវកម្លាំងម៉ាស៊ីនដល់ទៅ ៨២០ cc ត្រូវនឹងទំហំម៉ាស៊ីន ១១០ សេះ ដែលបញ្ជាដោយដំណាក់កាលម៉ាស៊ីនដល់ទៅ ៦ លេខ​ ។ រីឯតម្លៃវិញគឺ ១៣០០០ ដុល្លារ​ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ totalmotorcycle


Tags: Vehicle 2015 Ducati Hypermotard