ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប្រទេសចិន បានគូសបញ្ជាក់អោយដឹងថា លោក Liu Tienan អតីតមន្រ្តី ជាន់ខ្ពស់សេដ្ឋកិច្ចមួយរូប បានលេចវត្តមាន របស់លោកឡើង នៅឯសាលាជម្រះក្តី អំពើពុករលួយទាក់ ទិនពីបទទទួលសំណូករាប់លានដុល្លារ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំ ព័រសារព័ត៌មានប៊ីប៊ីស៊ី ។
ប្រភពដដែលបន្តអោយដឹងថា លោក Liu គឺជា ប្រធានអនុគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ រហូតដល់ដល់អំឡុងឆ្នាំ ២០១៣ ខែសីហា លោកត្រូវបានបណ្តេញចេញ ពីតំណែ ង ។ លោកត្រូវបាន ជាប់ចោទពីបទទទួលយកសំណូក ជាសាច់ប្រាក់ ដល់ទៅ ៣៥,៦ លានយ័ន ស្មើនឹង ៥,៨ លានដុល្លារ ក្រោមកិច្ចសហការ ប្រព្រឹត្តិអំពើពុករលួយរួមគ្នា ជាមួយនឹងក្រុនប្រុស រ បស់ខ្លួន លោក Liu Decheng ជាថ្នូរនឹងការផ្តល់ជាគុណប្រយោជន៍ ទៅដោយ ដៃគូអាជីវកម្ម ។ គួរបញ្ជាក់ថា ក្នុង រយៈពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប្រទេសចិន បានចាប់ផ្តើម ចេញប្រតិបត្តិការ ស៊ើបអង្កេត ថ្នាក់ជាតិ ប្រឆាំង អំពើពុក រលួចដោយនៅក្នុងនោះ អតីតមន្រ្តីមួយចំនួន ត្រូវបានចាប់ឃាត់ខ្លួន និងកាត់ទោស ជាបន្តបន្ទាប់ ។
ក្រោយពីមានការតាមដានស៊ើបអង្កេត ជាផ្លូវការ រហូតដល់ ដំណាក់កាល ចុងក្រោយ ឈាន ដល់ការ ចាប់ឃាត់ខ្លួន លោក Liu និងយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ មានពេលមួយនោះ លោក Liu បាន គូសបញ្ជាក់អោយដឹងថា លោកពិតជាមានភាពសោកស្តាយ ចំពោះរាល់ទង្វើ ដែលលោកបានធ្វើខណៈ ពិតជាបានធ្វើអោយអ្នករាល់គ្នា អស់សង្ឃឹម ។ គួរបញ្ជាក់ថា លោក Liu អាចប្រឈមមុខ ក្នុងការដាក់ ពន្ធនាគារអស់មួយជីវិត ក្រោយពីមន្រ្តីជំនាញ របស់ចិន រកឃើញ ថាលោក ពិតជាបានប្រព្រឹត្តិអំពើពុក រលួយពិតប្រាកដមែន ។
ជាមួយនឹងបរិបទចុងក្រោយ ក្នុងដំណើរការ បទអន្តរាគមន៍ លុបបំបាត់វប្បធម៌ ប្រព្រឹត្តិអំពើ ពុករលួយ រដ្ឋាភិបាលប្រទេសចិន បានចេញយុទ្ធសាស្រ្ត កំដាប់ដៃដែក តាមចាប់រាល់បុគ្គលរូបណា ដែលប្រព្រឹត្តិ អំពើពុករលួយ យកមកផ្តន្តាទោស ទៅតាមផ្លូវច្បាប់ អោយខានតែបាន ដោយនៅក្នុងនោះ ការប្រឹព្រិត្តិ អំពើពុករលួយ ក្នុងចំណោម ពួកមន្រ្តីៗ មិនត្រូវបាន អាជ្ញាធរ មើលរំលងនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី