CamNews

យល់ដឹង 

៥ វិធីដើម្បីចាយលុយ អោយអស់មុនពេល ពិភពលោករលាយ

គេថាថ្ងៃទី ២១ ធ្នូ ជាការបញ្ចប់នៃពិភពលោក តាមការកំណត់របស់ប្រតិទិន ជនជាតិម៉ាយាន់ ព្រោះ
គេកំណត់ថាផែនដីនឹងរលាយ ដោយសារអភូតហេតុផ្សេងៗ នៅពេលដែលប្រតិទិនរបស់គេត្រូវបាន
បញ្ចប់។

ហើយបើនិយាយដល់ការបញ្ចប់នៃផែនដីនោះ លោកអ្នកប្រហែលជាមើលឃើញក្រដាសដ៏មានតម្លៃ
ក្នុងហ៊ោប៉ៅ និងកាបូបរបស់អ្នកហើយមើលទៅ ប្រសិនបើផែនដីមុខជារលាយមែននោះ ក្រដាសដ៏
សែនមានតម្លៃទាំងនោះ និងទៅជាក្រដាសបង្គន់ដែលគេប្រើប្រាស់សម្រាប់កិតពេលចប់ការងារធំដុំ
ហើយមើលទៅ។ តែសម្រាប់អ្នកដែលជឿលើថ្ងៃរលាយផែនដីនោះ Camnews សុំប្រាប់ទៅចុះថាកុំ
ស្ដាយលុយអី ព្រោះថ្ងៃនេះ Camnews នឹងណែនាំ វិធីល្អៗក្នុងការចាយលុយអោយអស់មុនពេលថ្ងៃ
ដែលរលាយផែនដី បានមកដល់ ទោះបីជា Camnews មិនជឿលើរឿងនេះក៏ដោយ។
១. ទៅញុំាសាច់គោដែលថ្លៃបំផុត

ហាង Aragawa នៅប្រទេសជប៉ុន នរណាក៏ដឹងដែរថាទីនោះលក់សាច់គោដែលមានតម្លៃថ្លៃជាទីបំ
ផុតដែលមានតម្លៃដល់ទៅ ៥៥០$ ក្នុងមួយចាន ព្រោះគោដែលគេចិញ្ចឹម គឺមានស្តង់ដារល្អ។
២. ឡើងលើភ្នំ អេវើរ៉េស

អ្នកដឹងទេថាអ្នកត្រូវបង់ប្រាក់ចំនួន ១ ម៉ឺនដុល្លាសហរដ្ឋអាមេរិកដើម្បីឡើងភ្នំ អេវើរ៉េស? នេះគឺជាការ
ពិត ហើយវាជាវិធីមួយដ៏ល្អសម្រាប់អ្នកដែលគិតថាត្រូវបំផ្លាញលុយ មុនពេលផែនដីរលាយ។
៣. ទៅលេង Resort ដែលថ្លៃបំផុត

សណ្ឋាគារ Verdura Golf & Spa Resort គឺជាសណ្ឋាគារ ដែលអ្នកត្រូវចំណាយ ១១៦០០ ដុល្លាសម្រប់
មួយយប់។
៤. លេងល្បែងស៊ីសង

វាគឺជាអ្វីដែលអ្នកមុខជាធ្វើប្រសិនបើអ្នកដឹងថា ពិភពលោកនឹងត្រូវរលាយ ពិតប្រាកដ។ ព្រោះវាមិន
គួរអោយឆ្ងល់ទេ ដែលល្បែងស៊ីសងគឺជាថ្នាំញៀន ដែលធ្វើអោយមនុស្សញៀនមិនដឹងខ្លួន។
៥. ទិញមាសទុក

នេះប្រហែលជាគំនិតល្អបំផុតហើយ ក្នុងចំណោមគំនិតទាំងអស់ ព្រោះមាសត្រូវបានគេចាត់ទុកជា
វត្ថុដែលមានតម្លៃមិនសាបសូន្យ អាចប្រើប្រាស់បានសម្រាប់ដោះដូរ គ្រប់កាលះទេសះ ហើយ
ប្រសិនបើផែនដីពិតជារលាយ មែននោះ ប្រហែលជាមិនរលាយ ១០០% ទេ អាចរលាយខ្លះអត់ខ្លះ
ដូចនេះអាចប្រើប្រាស់មាស ដើម្បីដោះដូរម្ហូបអាហារផ្សេងៗបាន។

ជាចុងក្រោយសូមប្រាប់ថានេះគឺជាវិធី ៥ យ៉ាងដែលគេហទំព័របរទេសបានចុះផ្សាយ ព្រោះគេជឿ
ថាផែនដីពិតជាត្រូវបញ្ចប់នាថ្ងៃទី ២១ មែន ចុះលោកអ្នកវិញជឿឬទេ?

ដោយ៖ ផានិត
ប្រភពពី៖ Oddee 


Tags: lifestyle knowledge