យានយន្ដ៖ វាអាចនឹងជាប្រធានបទមួយដ៏គួឲ្យចាប់អារម្មណ៍បំផុត ដែលយុវជន ជនជាតិកាណាដា ប្រមាណជា ១០ ទៅ ១៥ នាក់ ក្នុងចន្លោះ អាយុក្រោម ២០ ឆ្នាំ បាននាំគ្នាឆ្លៀតឱកាសទំនេរថ្ងៃបុណ្យជាតិឈប់សម្រាក ថ្ងៃទី ១ខែកក្កដា មកផលិតរថយន្ដ ម៉ូដែល Jeep ដោយប្រើប្រាស់កំប៉ុង ចំណីអាហារ។
ម៉ូដែល Jeep Wrangler ត្រូវបានបង្ហាញខ្លួនឡើងក្រោមស្នាដៃដ៏ប៉ិនប្រសព្វ របស់មនុស្សមួយក្រុម ដោយគំនិតច្នៃប្រឌិតយក សំបកអាហារកំប៉ុង ដែលមានចំនួនរហូតដល់ទៅ ៤៥០០ កំប៉ុងមកផ្គុំធ្វើជា រូបរាងរថយន្ដ ដ៏ស្រស់ស្អាត។ សមិទ្ធិផលនៃស្នាដៃផ្គុំដ៏ស្រស់ស្អាតមួយនេះ បានកំពុងតែតាំងឡើងនៅមុខសួនទឹកកម្សាន្ដមួយកន្លែងស្ថិតក្នុងតំបន់ Vancouver ក្នុងប្រទេសកាណាដា ប៉ុន្ដែវត្ដមានរបស់ រថយន្ដកំប៉ុងនេះ នឹងមិនអាចប្រើពេលវេលាយូបានឡើយ ដោយហេតុ សមាគមន៍សប្បុរសធ៌ម GVFBS (Greater Vancouver Food Bank Society) និងធ្វើការប្រមូលត្រលប់យកទៅវិញនៅ កំប៉ុងទាំងនោះ។
ទស្សនារូបភាពខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops