បរទេស៖ កាលពីមុនការធ្វើដំណើរ ឆ្លងកាត់មហាសមុទ្រ ភ្នំ វាលខ្សាច់ វាពុំមែនជារឿង ងាយស្រួល នោះទេ ព្រោះមធ្យោបាយនៅក្នុងការ ធ្វើដំណើរ របស់យើងមាន លក្ខណៈមិនទាន់ប្រសើរ ដូចសព្វថ្ងែនេះ ។ ប៉ុន្តែឥលូវ ដោយសារការមានគំនិត ចេះច្នៃប្រឌិតដ៏ទំនើប និងក៏ដូចជា ការយល់ដឹង អំពីបច្ចេកវិទ្យាទូលំទូលាយ ទើបធ្វើឲ្យយើងបង្កើត បានជាស្ពាន សម្រាប់ការឆ្លងកាត់ ។ ជាមួយគ្នានោះ ដែរក៏មាន សមិទ្ធផល នៃស្ពានល្អៗ ដែលជាស្ថាបត្យកម្ម ដ៏អស្ចារ្យមួយ និងជាប្រវត្តិសាស្រ្ត ដ៏សម្បូរបែប ព្រមទាំងបាន ឈ្នះពានរង្វាន់ថា ជាស្ពានអាកាសដែលល្អ បំផុតនៅលើ ពិភពលោក ។
១. ស្ពាន Pont Vecchio (រ៉ូម-អ៊ីតាលី)
Pont Vecchio គឺជាស្ពាន នៅក្នុងទីក្រុង Florence ឆ្លងកាត់ទន្លេ Arno ។ ស្ពាននេះត្រូវបំផ្លាញ ដោយទឹក ជំនន់នៅក្នុងឆ្នាំ១៣៣៣ ហើយវាត្រូវបានគេកសាង ឡើងវិញនៅក្នុងឆ្នាំ១៣៤៥ ៕
២. ស្ពាន Tower (អង់គ្លេស)
វាមិនត្រឹមតែជាស្ពាន ដ៏ល្អប្រណិតនោះទេ តែវាក៏តំបន់ប្រវត្តិសាស្រ្ត របស់ទីក្រុងឡុងដ៍ផងដែរ ។ ស្ពាននេះ ត្រូវបានកសាងទ្បើង នៅសតវត្សទី ១៩ សម្រាប់ជាមធ្យោបាយ តែមួយគត់ គឺការឆ្លងកាត់ទន្លេ Thames ។
៣. ស្ពាន Golden Gate (សហរដ្ឋអាម៉េរិក)
វាក៏ជាផ្នែកមួយនៃស្ពាន ដ៏ល្បីល្បាញបំផុត នៅក្នុងពិភពលោក ព្រោះស្ពាននេះ បានក្លាយទៅជារូប តំណាងនៃរដ្ឋ សានហ្វ្រានស៊ីស្កូ ។
៤. ស្ពាន Banpo (កូរ៉េខាងត្បូង)
ជាស្ពានដ៏ទំនើប ឆ្លងកាត់ទន្លេ Han ស្ថិតនៅក្នុងទីក្រុងសេអ៊ូ ដែលបានបង្កើត ទ្បើងនៅក្នុងឆ្នាំ១៩៨២ ។ នៅពេលថ្ងែមាន ទឹកបាញ់ចេញមកពីសងខាងស្ពាន ។ ចំនែកឯនៅពេលយប់វិញ យើងឃើញមាន ពន្លឺភ្លើងចំរុះពណ៌ ជាច្រើនដូចឥន្ធនូ ជាមួយទឹកដែលកំពុង តែបាញ់ចេញមក ។
៥. ស្ពាន Pont Alexandre III (បារាំង)
វាគឺជាស្ពានដ៏ស្រស់ឆើតឆាយ ដែលមានទីតាំងស្ថិត នៅក្នុងទីក្រុងប៉ារីស ហើយបានចាប់ផ្តើម ការសាង សង់នៅក្នុងឆ្នាំ១៨៩៦ នឹងបានបញ្ចប់នៅឆ្នាំ១៩០០ ។
៦. ស្ពាន Sydney Harbour (អូស្រ្តាលី)
វាអាចហៅឈ្មោះ បានម៉្យាងទៀតគឺ coat-hanger ហើយត្រូវបានសាងសង ទ្បើងនៅក្នុងឆ្នាំ១៨១៥ ។ នៅពេលដែលអ្នកដំណើរ បានឆ្លងកាត់នូវស្ពាននេះ នឹងបានឃើញនូវទេសភាព ថ្ងែលេចដ៏ស្រស់ស្អាត ។
៧. ស្ពាន Brooklyn (សហរដ្ឋអាម៉េរិក)
បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ១៨៨៣ ហើយស្ពាននេះ ក៏បានក្លាយជាប្រវត្តិសាស្រ្តថ្នាក់ជាតិ និងរូបតំណាងរបស់ ទីក្រុងញូវយ៉កផងដែរ ។
៨. ស្ពាន Khaju (អ៊ីរ៉ង់)
Khaju ត្រូវបានកសាងឡើង ដោយស្ដេច Persian Shah Abbas ទី II ក្នុងអំឡុងសតវត្សទី១៧ ។ ស្ពាននេះ ក៏មានមុខងារ ជាទំនប់វារីអគ្គិសនី មួយនៃទន្លេ Zayandeh ។
៩. ស្ពាន Moses (ហូទ្បង់)
អ្នកអាចទទួលនូវអារម្មណ៍ ស្រស់ស្រាយ នៅពេលដែលអ្នកបានដើរ ឆ្លងកាត់ស្ពានមួយនេះ ជាមួយនឹង ទឹកដ៏ថ្លា ព្រមទាំងទេសភាព ដែលមាននៅជុំវិញ ស្ពានដ៏ខៀវស្រងាត់ ។
១០. ស្ពាន Danyang-Kunshan Grand (ចិន)
ស្ពាននេះ គឺជាស្ពានដែលវែងបំផុត នៅលើពិភពលោក ព្រមទាំងបានកត់ចូលក្នុង Guinness Book របស់ពិភពលើកផងដែរ ៕